រដ្ឋមន្រ្ដីសុខាភិបាល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក

2024/02/09 08:26:26 pm        168

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បាន​ទទួលជួបគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries) ដើម្បី​សម្តែងការគួរសម និងបញ្ជាក់ពី​ការ​គាំទ្រអំ​ពី​វឌ្ឍនភាព​ដ៏ល្អប្រសើរ​គួរកត់សម្កាល់ នៃ​វិស័យ​សុខាភិបាលកម្ពុជា។ 

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូសមាជិកសភា នៃ​បណ្តា​ប្រទេសតំបន់ Nordic រួមមានប្រទេស ដាណឺម៉ាក ស៊ុយអែត ន័រវេស ក៏ដូចជាបណ្តា​ដៃគូ​សុខាភិបាល​ដែលបានអញ្ជើញចូលជួបសម្តែងការគួរសមនេះ ចូលរួមសាទរដំណើរ​ទស្សន​កិច្ច​របស់​​គណៈប្រតិភូក្នុងប៉ុន្មានថ្ងៃកន្លងមកនេះក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវស្ថានភាពសុខាភិបាលនៅប្រទេសកម្ពុជា ដោយ​លើ​កអំពីប្រវត្តិសាស្ត្រនៃភាពជូរចត់ដែលបណ្តាលមកពីសង្គ្រាមរ៉ាំរ៉ៃ បំផ្លាញស្ទើរទាំងស្រុង ទាំង​រចនា​សម្ព័ន្ធ និងធនធានសុខាភិបាល (មនុស្ស) កត្តាប្រឈម និងផលលំបាកជាបន្តបន្ទាប់ រហូត​សម្រេចបានវឌ្ឍនភាពនៃការស្តារប្រព័ន្ធសុខាភិបាលអោយបានគាប់ប្រសើរ និង​កាន់​តែ​ឆ្លើយ​តប​បាន​ទៅ​នឹងតម្រូវការប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចចុះពិនិត្យស្វែងយល់ដោយផ្ទាល់នៃប្រតិភូ ទៅក្នុងតំបន់ឆ្ងាយៗ ពិត​ជាបានឆ្លុះបញ្ជាំងពីតថភាពពិតប្រាកដនៃការខិតខំប្តូរផ្តាច់នៃមន្ត្រីសុខាភិបាល និងថ្នាក់​ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ដែលពាក់ពន្ធ័ ក្នុងការអនុវត្តន៍ និងការសម្រេចបាន​នូវ​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ក្នុង​កាតព្វកិច្វ និងបេសកកម្មរបស់ខ្លួន។

លោកស្រី Ms Astrid Krag KRISTENSEN តំណាងគណៈ​ប្រតិភូ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹកនាំ​ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់​ឱកាស​ជូន​គណៈ​ប្រតិភូ​ឱ្យ​បាន​ឃើញផ្ទាល់អំពីប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាព​ការ​ផ្តល់​សេវា​សុខាភិបាល​ដល់​មូលដ្ឋាន ដែលនេះជាការរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ការងារ។

លោកស្រីតំណាងគណៈប្រតិភូ បានថ្លែងអំណរគុណ និងកោតសរសើរ​សាជាថ្មី​ចំពោះថ្នា​ក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ និងជាពិសេសចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ហើយលោកស្រី ព្រមទាំង​សមាជិក សមាជិកា ផ្សេងទៀត នៃគណៈប្រតិភូទាំងអស់គ្នា នឹងបន្តចូលរួមចំណែកគាំទ្រ ក្នុង​ភាពជាដៃគូ ក៏ដូចជាផ្តល់នូវជំនួយទាំងសម្ភារៈ និងស្មារតី ដើម្បី​ធ្វើ​ឱ្យ​វិស័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ឆ្ពោះទៅរកគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងភាពជាដៃគូ ក្នុងការលើកកម្ពស់សុខភាពប្រជាជន៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm