ការស្ទង់មតិរបស់ឥណ្ឌូនេស៊ី ព្យាករថា បេក្ខជនប្រធានាធិបតី Prabowo អាចទទួលបានសំឡេងភាគច្រើន

2024/02/09 09:08:54 pm        158

បេក្ខភាពប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ត្រូវបានព្យាករថានឹងទទួលបានការគាំទ្រ ៥០ភាគរយ ដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ ក្នុងមួយជុំប៉ុណ្ណោះ ដែលការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញនៅថ្ងៃសុក្រ (០៩ កុម្ភៈ) នេះ។

ក្នុងចំណោមមនុស្ស ១.២០០ នាក់ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារស្ទង់មតិនយោបាយឥណ្ឌូនេស៊ី អ៊ីនឌីខាទ័រ ផូលីធីក (Indikator Politik) នៅចន្លោះថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ មានមនុស្សចំនួន ៥១,៨ភាគរយ បាននិយាយថាពួកគេនឹងបោះឆ្នោតគាំទ្រលោក ប្រាបូវ៉ូ ខណៈដែលចំនួន ២៤,១ភាគរយ នឹងបោះឆ្នោតឱ្យគូប្រជែងគឺលោក អានីស បាស្វេដាន (Anies Baswedan) និងចំនួន ១៩,៦ភាគរយ នឹងបោះឆ្នោតឱ្យលោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)។

ការបោះឆ្នោតនេះ គឺជាការប្រកួតប្រជែងប្រធានាធិបតីជាលើកទីបីសម្រាប់លោក ប្រាបូវ៉ូ ដែលជាអតីតទាហានដ៏ចម្រូងចម្រាសដែលត្រូវបានចាញ់ដោយប្រធានាធិបតីបច្ចុប្បន្ន លោក ចូកូ វីដូដូ (Joko Widodo)។

ខណៈពេលដែលការស្ទង់មតិភាគច្រើនបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញជាប់លាប់ថាលោក ប្រាបូវ៉ូ នាំមុខយ៉ាងរឹងមាំលើគូប្រជែង ការស្ទង់មតិនៅថ្ងៃសុក្រនេះគឺជាការស្ទង់មតិលើកដំបូងដែលលោកត្រូវបានគេព្យាករថានឹងទទួលបានសម្លេងឆ្នោតច្រើនជាង ៥០ ភាគរយ ។ ការប្រកួតជម្រុះជុំចុងក្រោយនឹងធ្វើឡើងនៅខែមិថុនា ប្រសិនបើមិនមានបេក្ខជនប្រធានាធិបតីណាម្នាក់ទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយនោះ៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        31
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        65
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm