ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅកូរ៉េ ចាប់ផ្ដើមផ្ដល់លិខិតឆ្លងដែនធម្មតាដល់ពលករ

2024/02/09 10:33:35 pm        156

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចាប់ផ្តើមផ្តល់លិខិតឆ្លងដែនធម្មតា ដល់ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាឲ្យពួកគេបានធ្វើនៅទីនោះផ្ទាល់ មិនចាំបាច់ត្រឡប់មកធ្វើនៅកម្ពុជាវិញ ។

ក្នុងពេលផ្ដល់លិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ និងពលករ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា នេះជាថ្ងៃទីមួយ នៃការផ្តល់នូវលិខិតឆ្លងដែន ដល់បងប្អូនពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីពួកគេបានទៅធ្វើលិខិតឆ្លងដែនធម្មតា ដោយផ្ទាល់នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤កន្លងមក ។

លោកជំទាវ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅបរទេស ជាពិសេសនៅសាធារណរដ្ឋកូរ៉េ តាមរយៈការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកៀកជិត នឹងបងប្អូនពលរដ្ឋខ្មែរយើង និងឆ្លើយតបឱ្យទាន់ពេលវេលាជូនដល់ពួកគេ ។ 

លោកជំទាវ ជ្រឹង បុទុមរង្សី បន្ថែមថា ជាក់ស្តែង សម្តេចធិបតី បានជួយជ្រោមជ្រែងឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែន នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ពោលគឺសំដៅដល់ការកាត់បន្ថយចំណាយថវិកា និងពេលវេលាច្រើន ដោយបងប្អូនពលរដ្ឋខ្មែរ ពុំចាំបាច់ធ្វើដំណើរមកប្រទេសវិញ ដើម្បីស្នើសុំធ្វើលិខិតឆ្លងដែននោះឡើយ ។

ក្នុងពេលទៅទទួលលិខិតឆ្លងដែនធម្មតា ប្រជាពលរដ្ឋ និងពលករខ្មែរ មានការសប្បាយចិត្តយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយសម្របសម្រួលដល់នីតិវិធី នៃការធ្វើលិខិតឆ្លងដែន និងរៀបចំឱ្យមានការធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េតែម្តង ។

បន្ថែមពីនេះ បងប្អូនពលរដ្ឋខ្មែរ ក៏បានអរគុណដល់មន្រ្តីស្ថានទូតកម្ពុជា និងមន្រ្តីអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាសាធារណៈដល់ពួកគេ ទោះបីជាថ្ងៃចុងសប្តាហ៍ ដែលជាថ្ងៃឈប់សម្រាកក៏ដោយ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនពលរដ្ឋខ្មែរ ដោយបងប្អូនពលរដ្ឋដែលកំពុងតែធ្វើការនៅសាធារណរដ្ឋកូរ៉េ ពុំចាំបាច់សុំច្បាប់ឈប់សម្រាកពីថៅកែរោងចក្រ ឬក្រុមហ៊ុនឡើយ ៕

អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        49
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm