
ការសម្រេចរបស់ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) ក្នុងការមិនដាក់បន្ទុកព្រហ្មទណ្ឌប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក Joe Biden ពាក់ព័ន្ធនឹងការចាត់ចែងឯកសារមិនត្រឹមត្រូវ គួរតែជាការលើកលែងទោសតាមផ្លូវច្បាប់ដែលមិនត្រូវបានកែប្រែ។
តែផ្ទុយទៅវិញ បញ្ហានេះជាសុបិនអាក្រក់ខាងនយោបាយ។ ការស៊ើបអង្កេតលើការចាត់ចែងឯកសាររបស់លោក Biden បន្ទាប់ពីការធ្វើតួនាទីជាអនុប្រធានាធិបតី បានធ្វើឲ្យលោកមានឈ្មោះថា ជា «បុរសវ័យចំណាស់ដែលមានការចងចាំខ្សោយ» និងបានពិពណ៌នាអំពីបទសម្ភាសន៍ដែលរូបលោកមិនអាចនឹកឃើញនៅពេលដែលលោកធ្វើជាអនុប្រធានាធិបតីថា តើកូនប្រុសរបស់លោក Beau បានស្លាប់ នៅឆ្នាំណា ឬអ្នកណាដែលលោកបានយល់ព្រមជាមួយ អំឡុងពេលជជែកពិភាក្សាអំពីគោលនយោបាយ។
បើយោងតាមរបាយការណ៍របស់លោក Robert Hur ដែលជាទីប្រឹក្សាពិសេស បានឲ្យដឹងថា ការចងចាំរបស់ប្រធានាធិបតីដែលមានវ័យ ៨០ឆ្នាំ មានភាពស្រពិចស្រពិលខ្លាំងណាស់ អំឡុងបទសម្ភាសន៍ ៥ម៉ោងជាមួយអ្នកស៊ើបអង្កេតរបស់ FBI ក្នុងរយៈពេល ២ថ្ងៃ ដែលវានឹងពិបាកក្នុងការបញ្ចុះបញ្ចូលចៅក្រមថា លោក Biden ដឹងថា ការចាត់ចែងឯកសាររបស់លោក គឺមិនត្រឹមត្រូវនោះ។ លោក Hur បានលើកឡើងនៅក្នុងរបាយការណ៍ថា ប្រសិនបើលោកប្រធានាធិបតីត្រូវបានចោទប្រកាន់ មេធាវីរបស់លោក «នឹងសង្កត់ធ្ងន់លើដែនកំណត់ទាំងនេះនៅក្នុងការចងចាំរបស់លោក»។
មួយផ្នែកដោយសារតែការចងចាំរបស់លោក Biden លោក Hur បានបដិសេធមិនផ្តល់អនុសាសន៍ឲ្យចោទប្រកាន់ប្រធានាធិបតី ចំពោះអ្វីដែលរបាយការណ៍បានពិពណ៌នាថា ជាការរក្សាទុកដោយចេតនានៃអាថ៌កំបាំងសន្តិសុខជាតិនោះឡើយ ក្នុងនោះរួមទាំងឯកសារមួយចំនួនដែលបានចែករំលែកដោយប្រធានាធិបតីដែលពាក់ព័ន្ធនឹង «ប្រភព និងវិធីសាស្រ្តស៊ើបការណ៍សម្ងាត់» ផងដែរ៕