ភ្លៀង១មេធំ បណ្ដាលអោយបុរស២នាក់បើករថយន្តរ៉េចង្កូតឡើងរបាំងថ្មពុះចែកទ្រូងផ្លូវចុងស្ពានអាកាស៧មករា

2021/07/03 12:15:14 am        378

ភ្នំពេញ៖ បុរស២នាក់ធ្វើដំណើរតាមរថយន្ត១គ្រឿង ពេលកំពុងភ្លៀងនិងខ្យល់ខ្លាំង បណ្ដាលអោយមើលផ្លូវពុំឃើញច្បាស់ បានរ៉េចង្កូតឡើងរបាំងថ្មពុះចែកទ្រូងផ្លូវចុងស្ពានអាកាស៧មករា កល់តួររថយន្តទៅមុខលែងរួច ក្នុងហេតុការនេះមិនអោយមានអ្នកធ្វើដំណើរ ឬតៃកុងរថយន្តរងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចចុងស្ពានអាកាស៧មករាខាងកើត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសអ្នកបើករថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់មានគ្នាពីនាក់ ធ្វើដំណើរដោយរថយន្តម៉ាក់ ស្ដារិច ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AM-4812 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ខណៈមេឃកំពុងភ្លៀងខ្លាំងលាយឡំនិងខ្យល់ផងនោះ ពេលមកដល់ចំណុចកើតហេតុបានបើករថយន្តគោលបំណងឡើងស្ពានអាកាស៧មករា ដោយស្ថានភាពភ្លៀងខ្លាំងមើលផ្លូវពុំច្បាស់ ហើយជាន់ហ្គាស បានរ៉េចង្កូតឡើងរបាំងថ្មពុះចែកទ្រូងផ្លូវចុងស្ពានអាកាស៧មករា កល់តួររថយន្តទៅមុខលែងរួច ប៉ុន្តែក្នុងហេតុការនេះមិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។

ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុ ដើម្បីចុះសម្រួលចរាចរណ៍ជៀសវាងបង្កការកកស្ទះចរាចរណ៍តាមដងផ្លូវ រួចបានទាក់ទៅកម្លាំងនគរបាលជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕អត្ថបទ​៖ កុម្ភះ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm