មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញបន្ទាប់ពីការលេចធ្លាយប្រេង នៅប្រទេសម៉ិកស៊ិក

2024/02/10 05:16:03 pm        64

យោងតាមមន្ត្រី បានឱ្យដឹងថា មនុស្សជាង ២.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃសុក្រ ដោយសារតែការលេចធ្លាយប្រេងនៅភាគកណ្តាលប្រទេសម៉ិកស៊ិក ដោយគ្មានជនរងគ្រោះ និងពុំមានឧបទ្ទវហេតុផ្សេងទៀត ត្រូវបានរាយការណ៍ឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការលេចធ្លាយបំពង់បង្ហូរប្រេងរបស់ក្រុមហ៊ុនរដ្ឋ Pemex នៅរដ្ឋ Jalisco ភាគកណ្តាល បានហូរប្រេងឥន្ធនៈ និងបំភាយឧស្ម័នទៅក្នុងបរិយាកាស ដោយបង្ខំឱ្យអ្នករស់នៅក្នុងភូមិក្បែរនោះជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

អភិបាលរដ្ឋ Jalisco បានជូនដំណឹងនៅលើវេទិកា X ថា ការរត់គេចចេញ ត្រូវបានរាយការណ៍នៅពេលព្រឹក ប៉ុន្តែពុំបានបញ្ជាក់ពីមូលហេតុអ្វីដែលអាចបណ្តាលឱ្យមានការលេចធ្លាយប្រេងនោះទេ។

រូបភាពដែលបានចែករំលែកដោយអង្គភាពការពារជនស៊ីវិលរដ្ឋ Jalisco បានបង្ហាញឧបករណ៍ពន្លត់អគ្គិភ័យ និងកងពលជាច្រើនក្រុម ត្រូវបានដាក់ពង្រាយនៅកន្លែងលេចធ្លាយប្រេង។ ប្រទេសម៉ិកស៊ិក បានទទួលរងការលេចធ្លាយប្រេងខុសច្បាប់រាប់រយករណីជាប្រវត្តិសាស្ត្រ ចំពោះបណ្តាញបំពង់បង្ហូរប្រេង និងឧស្ម័នរបស់ខ្លួន។

គ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានបណ្តាលឲ្យមនុស្សជាង ៧០ នាក់ស្លាប់ នៅពេលដែលចោរលួចប្រេង បានទម្លុះបំពង់បង្ហូរប្រេងនៅចម្ងាយពីរបីម៉ាយពីរោងចក្រចម្រាញ់ប្រេងធំមួយរបស់ប្រទេសម៉ិកស៊ិក ដែលមនុស្សរហូតដល់ទៅ ៨០០ នាក់ បានសម្រុកទៅប្រមូលយកប្រេង ហើយពីរបីម៉ោងក្រោយមក បានផ្ទុះជាអណ្តាតភ្លើងដ៏ខ្លាំង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm