មនុស្ស ២នាក់ស្លាប់ បន្ទាប់ពីមានឧបទ្ទវហេតុធ្លាក់យន្តហោះផ្ទុះឆេះ នៅលើផ្លូវហាយវេ ក្នុងរដ្ឋ Florida

2024/02/10 08:50:20 pm        83

យោងតាមអាជ្ញាធរបានឲ្យដឹងថា មានឧបទ្ទវហេតុផ្ទុះឆេះមួយនៅលើផ្លូវហាយដ៏មមាញឹក ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរឯកជន ១គ្រឿង ដែលមានមនុស្សចំនួន ៥នាក់បានធ្លាក់ និងបានបុកជាមួយរថយន្តនៅដី កាលពីថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) ដោយហេតុការណ៍នោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់។

វីដេអូពីកន្លែងកើតហេតុដែលបានចែករំលែកនៅលើបណ្ដាញសង្គមបង្ហាញឲ្យឃើញពីយន្តហោះ ដែលត្រូវបានអណ្ដាតភ្លើង និងផ្សែងរុំជិត បន្ទាប់ពីយន្តហោះនោះបានធ្លាក់នៅលើផ្លូវ Interstate 75 ក្បែរទីក្រុង Naples នាភាគនិរតីនៃឈូងសមុទ្រ Florida។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះពាណិជ្ជកម្ម Bombardier Challenger 600 ដែលបានហោះចេញពីរដ្ឋ Ohio បានជិតទៅដល់អាកាសយានដ្ឋាន Naples ហើយ នៅពេលដែលអាកាសយានិកបានប្រាប់តាមវិទ្យុទាក់ទងថា ម៉ាស៊ីន Turbofan របស់យន្តហោះទាំង២ មានបញ្ហា។

អ្នកនាំពាក្យការិយាល័យតម្រួតតំបន់ Collier បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែគេមិនទាន់ដឹងភ្លាមៗនោះទេថា តើអ្នករងគ្រោះនោះ ជាអ្នកនៅក្នុងយន្តហោះ ឬនៅក្នុងរថយន្តដែលយន្តហោះបានបុក៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm