កង​ទ័ព និង​សាច់​ញាតិ​ជាង ១​.៩៣​លាន​​នាក់​ហើយ​​ ទទួល​បាន​វ៉ាក់សាំង​ពី​ក្រសួង​ការពារ​ជាតិ

2021/07/02 11:01:04 pm        502


ភ្នំពេញ៖ ក្រសួង​ការពារ​ជាតិ​បាន​ឱ្យ​ដឹង​ថា កង​ទ័ព​ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​​រហូត​ដល់​ជាង ១​លាន ៩៣​ម៉ឺន​នាក់ហើយ បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ១​ដូស​រួច​រាល់​នៅ​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ទូទាំង​ប្រទេស។

ក្រសួង​ការពារជាតិ​បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​របាយការណ៍​របស់​អនុ​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដែល​ទើប​ចេញ​នៅ​យប់​នេះ។

ក្នុង​របាយការណ៍​នោះ អនុគណៈ​កម្មការ​នេះ​បញ្ជាក់​ថា កង​ទ័ព និង​សមាជិក​គ្រួសារ​​របស់​ពួកគេ​សរុប​ដល់​ទៅ​ជាង ១​លាន ៩៣​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ដែល​​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​នៅ​តាម​បណ្ដា​អង្គភាព​នានា​​នៅ​ទូទាំង​ប្រទេស។

បើ​តាម​តួលេខ​ដដែល​នេះ កង​ទ័ព និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​សរុប​ជាង ១​លាន ៣២​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​អំឡុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​មក។

ក្រសួង​ការពារ​ជាតិ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ​ជិត ៦០​ម៉ឺន​នាក់​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ចាម ស្វាយរៀង ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង​តាកែវ បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​១​រួច​រាល់​ហើយ​ដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm