លោក Trump វាយប្រហារគូប្រជែងលោក Biden ដោយនិយាយថា លោកប្រធានាធិបតីរូបនេះ មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ

2024/02/11 06:42:45 pm        191

សមត្ថភាពផ្លូវចិត្ត និងអាយុរបស់បេក្ខភាពប្រធានាធិបតីទាំង២របស់សហរដ្ឋអាមេរិកបានស្ថិតនៅចំណុចកណ្តាលនៅលើផ្លូវនៃយុទ្ធនាការកាលពីថ្ងៃសៅរ៍១០កុម្ភៈ ខណៈអតីតប្រធានាធិបតីលោក Donald Trump បានចោទប្រកាន់លោកប្រធានាធិបតី Joe Biden ថាខ្វះសមត្ថភាពផ្លូវចិត្តក្នុងការធ្វើជាប្រធានាធិបតី បន្ទាប់ពីរបាយការណ៍ដែលលើកឡើងថា លោក Biden មានជំងឺភ្លេចភ្លាំង។

បញ្ហានេះបានផ្តោតសំខាន់ជាថ្មីបន្ទាប់ពីរដ្ឋអជ្ញាពិសេសលោក រ៉ូប៊ើត ហ៊ើ (Robert Hur) អតីតរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅរដ្ឋម៉ារីលែន(Maryland)ក្នុងអំឡុងរដ្ឋបាលរបស់លោក Trump បាននិយាយនៅក្នុងរបាយការណ៍របស់លោកថាលោកបានជ្រើសរើសមិននាំយកការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងលោក Biden បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ ខែលើការគ្រប់គ្រងឯកសារដែលត្រូវបានផ្ទៀងផ្ទាត់រួច របស់លោកប្រធានាធិបតីរូបនេះ។

លោក ហ៊ើ (Hur) បាននិយាយថា អ្នកកាន់អំណាចមកពីបក្សប្រជាធិបតេយ្យបច្ចុប្បន្ននឹងពិបាកក្នុងការកាត់ទោស ហើយបានពណ៌នារូបលោកថាជា បុរសវ័យចំណាស់មានការចងចាំខ្សោយ ដែលមិនអាចរំលឹកដល់ក្រុមអ្នកស៊ើបអង្កេតនៅពេលដែលកូនប្រុសរបស់លោកឈ្មោះបូបៃឌិន (Beau Biden) បានស្លាប់ក្នុងវ័យ៤៦ឆ្នាំដោយសារជំងឺមាហារីកខួរក្បាល។

នៅឯការប្រមូលផ្តុំមួយនៅ ទីក្រុង ខុនវ៉េ (Conway) រដ្ឋ South Carolina លោក Trump បាននិយាយថារបាយការណ៍របស់លោក ហ៊ើ (Hur) បានបង្ហាញថាលោក Biden មិនសមនឹងធ្វើជាមេបញ្ជាការរបស់យើងទេ។

លោក Biden បានបដិសេធពោពេញដោយកំហឹងចំពោះការចោទប្រកាន់របស់លោក ហ៊ើ អំពីការចងចាំរបស់លោក ដោយបាននិយាយនៅក្នុងការបង្ហាញខ្លួននៅសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ការចងចាំរបស់លោកគឺល្អណាស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm