មន្រ្តីជំនាញប្រាប់ពីហេតុផល​៣ចំណុច​ពី​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​នៅរាជធានីភ្នំពេញ​លើស​ផែនការ

2021/07/03 05:48:31 pm        491

ភ្នំពេញ ៖ ស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ក្នុងរាជធានីភ្នំពេញ គណៈកម្មការចំពោះកិច្ចការ​ចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងរាជធានីភ្នំពេញ លើសតួលេខដែលកំណត់ ដោយមន្រ្តីជំនាញបង្ហាញហេតុផលចំនួន៣ចំណុច។

មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីប្រគល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា ជូនលោកយាយ ហូ ខាំ មានអាយុ១០១ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-19 ស្ថិតនៅសាលាបឋមសិក្សាចតុមុខ នាថ្ងៃទី០២ខែកក្កដាម្សិលមិញ លោកជំទាវ ឱ វណ្ណឌីន​រដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងពីហេតុផលបីចំណុច ធ្វើឱ្យដំណើរកាចាក់វ៉ាក់សាំងកូវីដ នៅរាជធានីភ្នំពេញ លើសតួលេខដែលបានកំណត់។

ហេតុផលទាំងបីនោះ រួមមាន ៖ ទី១.តួលេខដែលគ.វ.ក១៩ រៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋ​ដែល​មាន​វ័យពី១៨ឡើងទៅ គឺជាតួលេខប៉ាន់ស្មាន ដែលមានចូលសហការពីអាជ្ញាធរមូលដ្ឋាន។ ទី២.ពលរដ្ឋមួយចំនួននៅជិតរាជធានីភ្នំពេញ គាត់ស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ។​ទី៣.ពេលរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង គឺគ.វ.ក ១៩ គិតតែពលរដ្ឋខ្មែរ ប៉ុន្តែនៅពេល​បើក​យុទ្ធនាការចាក់វ៉ាក់សាំង ដោយមានការគិតគូយកចិត្តទុក ពី​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បានអនុញ្ញាតដល់ជនបរទេស​រស់នៅក្នុងរាជធានី​ភ្នំទទួលបានការចាក់​វ៉ាក់សាំង​ផងដែរ។

ក្រៅពីនេះ លើកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋចាក់វ៉ាក់សាំងកូវីដដូសទី១ រួចរាល់ ស្ថិត​ក្នុង​ខណ្ឌចំនួន៣ ចុងក្រោយគេក្នុងរាជធានីភ្នំពេញ ​សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ តាមការ​កំណត់​របស់គ្រូពេទ្យ ខណៈយុទ្ធនាកាចាក់វ៉ាក់សាំង នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្ដដា ខាងមុខនេះ។

តាមផែនការមេ នៃគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាក់វ៉ាក់សាំងជូនពលរដ្ឋមានវ័យ១៨ឆ្នាំឡើងទៅ គោលដៅប្រមាណ១០លាននាក់ នៅ​ពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាក់ស្តែង អាចនឹងបញ្ចប់នៅអំឡុងខែតុលា ឫខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ប្រមាណ២០លានដូស ដែលការគ្រោងទុក នឹងមកដល់នៅអំឡុងខែសីហា ខាងមុខនេះ។

ការចាក់វ៉ាក់សាំងកូវីដ-19 គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-19 និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-19 ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម៕

អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm