សម្តេចសាយ ឈុំ ណែនាំឲ្យឯកអគ្គរាជទូតខ្មែរប្រចាំនៅចិន ខិតខំទាក់ទាញក្រុមវិនិយោគចិនមកកម្ពុជាបន្ថែមទៀត

2024/02/12 04:47:34 pm        228

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំនៅប្រទេសចិន ត្រូវខិតខំ​ធ្វើ​យ៉ាង​ណាជួយ​ផ្សព្វផ្សាយ​អំពី​សភាពការណ៍ជាក់ស្តែងនៅ កម្ពុជាបន្ថែមទៀត ដើម្បីជាការទាក់ទាញនូវអ្នកវិនិយោគ និង​អ្នក​ទេសចរ​ចិនឲ្យមកវិនិយោគ និងមកកំសាន្តនៅប្រទេសកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាថ្មី ប្រចាំនៅប្រទេសចិន ចូល​ជួប​សម្តែងការគួរសម និងទទួលអនុសាសន៍មួយចំនួន មុនពេល​អញ្ជើញ​ទៅ​បំពេញ​បេសកកម្ម​ការ​ទូតប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចវិបុល​សេនាភក្តី សាយ ឈុំ បានលើកឡើងថា «ក្នុងអំឡុកពេលបេសកកម្មការងាររបស់ខ្លួនត្រូវផ្សព្វផ្សាយ និងបកស្រាយពន្យ​ល់​អំពី​សភាព​ការណ៍​ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និង​អន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ចនៅទីនោះ។ ត្រូវផ្តល់ព័​ត៌មាន​ឱ្យ​បាន​រហ័ស​ចំពោះ​សភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ក្នុង​ការ​ទាក់​ទាញ​​វិនិយោគិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន និងត្រូវ​សកម្ម​ផ្សព្វផ្សាយ​អំពី​វប្បធម៌ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាយើងជាដើម»។

 សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តាំផ្ញើចំពោះ​លោក​ជំទាវ​បណ្ឌិត​ឯក​អគ្គ​រាជ​ទូត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរដើម្បីផលប្រយោជន៍ ទៅ​វិញ​ទៅ​មករវាងកម្ពុជាជាមួយ ចិនទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែងផងដែរ ហើយ​ដើម្បី​ស​ម្រេចគោលបំណងនេះ ត្រូវយក​ចិត្តទុក​ដាក់​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​បណ្តា​ស្ថាប័ន និងជាមួយប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនឱ្យបានល្អប្រសើរ។ ទន្ទឹមនឹ​ង​នេះ​ត្រូវ​យក​ចិត្ត​ទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ​ដែល​កំពុង​រស់​នៅ​ប្រកប​អាជីវកម្ម និងធ្វើការងារនៅសាធារណរដ្ឋប្រជាមានិតចិន។ ជានិច្ចកាលត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អជាមួយនឹងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសនានាប្រចាំ​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន។

 ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកជំទាវ សឿង រដ្ឋចាវី បានប្តេជ្ញាចំពោះ​មុខ​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា​ថានឹងខិតខំបំពេញភារកិច្ចការទូតរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យបាន​សក្តិសមជាតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ និងខិតខំ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ពង្រឹងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​នឹង​សាធារណ​រដ្ឋ​ប្រជា​មានិតចិន និងបណ្តាអង្គទូតនានាប្រចាំនៅប្រទេស ព្រមទាំងខិតខំទាក់ទាញវិនិយោគិន និង​អ្នក​ទេសចរ​ឱ្យ​មកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើក​កម្ពស់​កិត្យា​នុភាព​ជាតិ​នៅ​ក្នុងក្របខ័ណ្ឌតំបន់ និងលើពិភពលោកផងដែរ៕​ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        67
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm