ក្រុមយុវជនបង្កើតកម្មវិធីជជែកដេញដោល សម្រាប់សិស្សប្រកួតប្រជែងនៅតាមសាលារៀន

2024/02/12 06:19:37 pm        522

ក្រុម Debate ឆន្ទៈ ជាក្រុមយុវជនដែលបានបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងជជែកដេញដោល នៅ​តាមសាលារៀន។ បច្ចុប្បន្នក្រុមយុវជននេះ បានបង្កើត​កម្មវិធី​ជជែកដេញដោល​នៅ​តាម​សាលា​រៀន​មួយ​ចំនួនរួចហើយ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមានទាំងសាលារៀនរដ្ឋ និង​សាលារៀ​នឯកជន។

ឈានចូលមកដល់ឆ្នាំ២០២៤នេះ ក្រុម Debate ឆន្ទៈ បានបង្កើត​ឱ្យ​មាន​កម្ម​វិធី​ប្រកួត​ប្រជែង​ដេញ​ដោល​ សម្រាប់សិស្សប្រកួតប្រជែង នៅសាលារៀនមួយចំនួន។ ជាក់ស្ដែង​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤នេះ ពួកគេបានបង្កើតឱ្យមានកម្មវិធីជជែកដេញដោល រដូវកាលទី ១ សម្រាប់​សិស្សនៅ វិទ្យាល័យទួលអំពិល ក្នុងការប្រកួតប្រជែងផងដែរ។

យុវតី លាភ សុវណ្ណាភួង អ្នកសម្របសម្រួល​កម្ម​វិធី​ជជែក​ដេញ​ដោល​នៅ​វិទ្យាល័យ​ទួល​អំពិល​លើក​ឡើង​ថា ការជជែកដេញដោលនេះគឺចាប់ផ្ដើមពីការស្ម័គ្រចិត្តរបស់សិស្ស ក្រោយពីមាន​ការ​ផ្សព្វផ្សាយ​ព័ត៌មានជូនពួកគាត់។ ក្រោយការផ្សព្វពួកគេបានចុះឈ្មោះ ទទួលការ​បណ្ដុះ​បណ្ដាល​បន្ថែម​ពី ការជជែកដេញដោល មុននឹងឈានដល់ការប្រកួតប្រជែងចាប់ផ្ដើម។ ចំពោះ​គោល​ដៅ​សំខាន់​ នៃការការរៀបចំកម្មវិធីជជែកដេញដោលកម្រិតសាលារៀននេះ គឺបាន​ជំរុញ​ឱ្យ​សិស្ស​សិក្សា​ស្រាវជ្រាវឱ្យកាន់តែខ្លាំង និងផ្ដល់ជាឱកាសដំបូងសម្រាប់ពួកគេបញ្ចេញសមត្ថភាព។

បច្ចុប្បន្នសម្រាប់វិទ្យាល័យទួលអំពិល បានធ្វើការប្រកួតប្រជែង២ជុំរួចមកហើយ។ ចំពោះ​ប្រធាន​បទ​ និង​គណៈកម្មការដាក់ពិន្ទុ គឺរៀបចំឡើងដោយយុវជន ក្រុម Debate ឆន្ទៈ ដែល​ពួក​គេ​មាន​បទ​ពិសោធន៍​ក្នុង​ការប្រកួតប្រជែងដេញដោល។ សម្រាប់បេក្ខជន​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​វិញ​លើក​ឡើងថា ពួកគេសិក្សា និងទទួលបានភាពចំណេញច្រើនពីការចូលរួមកម្មវិធីនេះ។ ពួក​គេ​សប្បាយចិត្ត ដែលបង្កើតឱ្យមានកម្មវិធីនេះឡើង ទោះបី​ជា​ការ​ប្រកួត​ប្រជែង​ត្រឹម​កម្រិត​សាលា​រៀនក្ដី​។

សូមជម្រាបថា យុវជនក្រុម Debate ឆន្ទៈ បច្ចុប្បន្ន​បាន​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ជជែក​ដេញ​ដោល​នេះ នៅសាលាវិទ្យាល័យជាស៊ីមសាមគ្គី នៅវិទ្យាល័យទួលអំពិល និងសាលា​រៀន​ឯក​ជន​មួយ​កន្លែង​ផង​ដែរ។ ពាក់ព័ន្ធនឹងការប្រកួតប្រជែងដេញដោលនេះ បច្ចុប្បន្នក្រសួងអប់រំ យុវជន និង​កីឡា ក៏មានការរៀបចំការប្រកួតថ្នាក់ជាតិជារៀងរាល់ឆ្នាំផងដែរ។ សិស្ស​ជា​ពូកែ​ត្រូវ​បាន​ជ្រើស​រើស​ពី​កម្រិត​សាលារៀន តាមបណ្ដាស្រុកខណ្ឌ រាជធានី-ខេត្ត ដើម្បីប្រកួតវគ្គផ្ដាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm