ការ​ប៉ះ​ទង្គិច​គ្នា ​ខណៈ​បុគ្គលិក​អាកាសយានដ្ឋាន​ក្រុង​ប៉ារីស​តវ៉ា​ការ​កាត់​ប្រាក់ខែ​

2021/07/03 06:56:22 pm        182

បារាំង៖ បុគ្គលិក​ព្រលានយន្តហោះ​ទីក្រុង​ប៉ារីសប្រទេស​បារាំង ​បាន​តវ៉ា​ចំពោះ​ការ​កាត់​ប្រាក់​ខែ ដោយ​បាន​បិទ​ចំណត​ដែល​មមាញឹក​នៅ​អាកាសយានដ្ឋាន Charles de Gaulle កាលពី​ថ្ងៃ​សុក្រ និង​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល ដែល​បណ្ដាល​ឱ្យ​មាន​ការ​ពន្យារពេល​ជើង​ហោះហើរ និង​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់ ​និង​ភាព​វឹកវរ​សម្រាប់​អ្នកដំណើរ​។​

នគរបាល​បង្ក្រាប​កុប្បកម្ម​ដែល​មាន​មួក​សុវត្ថិភាព ​និង​ខែល​ការពារ​ខ្លួន​បាន​បាញ់​ម្សៅ​ម្រេច ​ដើម្បី​ព្យាយាម​បំបែក​ក្រុម​អ្នកតវ៉ានៅ​ស្ថានីយ​ ដែល​ត្រូវ​បាន​ប្រើ​ជា​សំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​។​ សកម្មជន​សហជីព​ពី​រ​បី​រយ​នាក់​បាន​វាយ​ស្គរ​ ដោយ​បាន​រារាំង​តំបន់​ត្រួតពិនិត្យ​លិខិតឆ្លងដែន​របស់​ស្ថានីយ ដែល​បាន​ធ្វើ​ឲ្យអ្នកដំណើរ​រាប់​រយ​នាក់​ជាប់​គាំង​។​ សហ​ជីព​បាន​នឹង​កំពុង​ចរចា​ជាមួយ​អ្នក​គ្រប់គ្រង ​អាកាសយានដ្ឋាន​ទីក្រុង​ប៉ារីស​លើ​ការ​កាត់​ប្រាក់​ខែ​ ដែល​ទាក់ទង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើដំណើរ​តាម​អាកាស ​ក្នុង​ពេល​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត ​Covid-19​។​

អ្នកគ្រប់គ្រង​បណ្ដាញ​អាកាសយានដ្ឋាន​ក្រុង​ប៉ារីស​បាន​និយាយ​ថា ប្រាក់ចំណូល​បាន​ធ្លាក់​ចុះ ​៨០% ក្នុង​ឆ្នាំ​២០២០ ហើយ​ក្រុមហ៊ុន​កំពុង​ព្យាយាម​ចៀសវាង​ ការរំសាយ​ការងារ​ដោយ​កាត់​ប្រាក់ខែ​ជំនួស​វិញ​។ សហជីព​បាន​ប្រកាស​ធ្វើ​កូដកម្ម ​និង​បាតុកម្ម​រហូតដល់​ថ្ងៃ​ចន្ទ ខណៈ​គ្រួសារ​ជនជាតិ​បារាំង​ជាច្រើន​ ធ្វើដំណើរ​ចាកចេញ​នៅ​ថ្ងៃ​ឈប់សម្រាក​រដូវ​ក្តៅ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        51
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm