យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក Biden ចូលរួមជាមួយ TikTok ដើម្បីជំរុញអ្នកបោះឆ្នោតវ័យក្មេង

2024/02/12 11:04:05 pm        216

យុទ្ធនាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានចូលរួមក្នុងកម្មវិធីវីដេអូទម្រង់ខ្លីរបស់បណ្ដាញសង្គម TikTok កាលពីថ្ងៃអាទិត្យ (ទី១១ កុម្ភៈ) ដោយប្រើប្រាស់លីគ Super Bowl របស់កម្មវិធីប្រកួត NFL (ការប្រកួតអាមេរិកាំងហ្វូតបលអាជីពនៅសហរដ្ឋអាមេរិក) ដើម្បីចាប់ផ្តើមគណនីថ្មីរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតវ័យក្មេង នៅមុនការបោះឆ្នោតប្រធានាធិបតី ក្នុងខែវិច្ឆិកា។

ការបើកដំណើរការយុទ្ធនាការនៅលើបណ្ដាញ TikTok គឺគួរឲ្យកត់សម្គាល់ដោយសារតែកម្មវិធីនេះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្សរបស់ចិន ByteDance កំពុងស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងសហរដ្ឋអាមេរិក ដោយសារមានកង្វល់ពីសន្តិសុខជាតិដែលអាចកើតមាន។ សមាជិកសភាអាមេរិកមួយចំនួនបានអំពាវនាវជាយូរមកហើយឲ្យហាមឃាត់កម្មវិធីនេះ ដោយសារបារម្ភថា រដ្ឋាភិបាលចិនអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ ឬមានឥទ្ធិពលលើអ្វីដែលមនុស្សឃើញនៅលើកម្មវិធីនេះ។

តែយ៉ាងណាក្ដី បណ្ដាញសង្គម TikTok បានអះអាងថា ខ្លួននឹងមិនចែករំលែកទិន្នន័យអ្នកប្រើរបស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលចិនទេ ហើយបានចាត់វិធានការជាច្រើន ដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់របស់ខ្លួន។

វីដេអូដែលបានបង្ហោះដោយគណនី Biden-Harris HQ TikTok បង្ហាញឲ្យឃើញពីលលោក Biden ឆ្លើយសំណួរលឿនៗ ដូចជាថា តើលោកគាំទ្រក្រុម Kansas City Chiefs ឬក្រុម San Francisco 49ers នៅក្នុង Super Bowl ហើយថាតើលោកកំពុងមើលការប្រកួត ឬការផ្សាយពាណិជ្ជកម្មដែរ ឬទេ។ លោក Biden និយាយបែបលេងសើចថា លោកនឹងមានបញ្ហាជាមួយភរិយារបស់លោក ប្រសិនបើលោកមិននិយាយពីក្រុម Philadelphia Eagles ហើយថា លោកកំពុងមើលការប្រកួតនោះ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        66
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        394
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm