សិក្ខាកាមក្រីក្រខេត្តស្ទឹងត្រែងពេញចិត្តរៀនជំនាញ មានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់​ជាមួយសម្ភារៈដ៏សម្បូរបែប

2024/02/12 11:17:26 pm        336

យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនិងបច្ចេកទេស ខេត្តស្ទឹងត្រែង បានលើកឡើងថា ការរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេសរបស់រាជរដ្ឋាភិបាលគឺមានឧបរកណ៍ សម្ភារៈសម្រាប់អនុវត្តផ្ទាល់ និង​វិធី​សាស្រ្ត​ក្នុង​ការ​បង្រៀន​ដ៏​សំបូរបែបនៅក្នុងសាលា ហើយយុវជនពេញចិត្ត និងរីករាយក្នុងការរៀនសូត្រ។

ជាយុវតីនៅខេត្តស្ទឹងត្រែង ព្រាង ផល្លី ដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ផ្នែក​សិក្សាជំនាញការដំឡើងប្រព័ន្ធបណ្តាញអគ្គិសនី​ក្នុង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែងបានលើកឡើងថា៖«ខ្ញុំពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈនេះណាស់ ពី​ព្រោះ​ខ្ញុំ​រៀនអគ្គិសនីចឹង ! ក្នុងសាលាមានការអនុវត្តផ្ទាល់ ខ្ញុំមានការដំឡើងអំពូលផ្ទាល់ ហើយ​ការអនុវត្តផ្ទាល់ទៅលើសម្ភារៈអគ្គិសនីផ្សេងៗទៀតជាច្រើន ជា​ពិសេស​នៅ​សាលា​មាន​សំបូរ​បែប​ណាស់​ទាក់​ទង​ និងសម្ភារៈអគ្គិសនីជាច្រើន»។

យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត ១ខែ​មក​នេះ​ខ្លួន​បាន​អនុវត្ត​ផ្ទាល់​ទៅ​លើ​ការ​ចូល​រោង​ជាង ជាជាពិសេសបានចូលអនុវត្តផ្នែកតបណ្តាញអគ្គិសនីផងដែរ ដោយមាន​គ្រូ​បង្រៀន​តាម​ចង្អុល​បង្ហាញ​ត្រឹមត្រូវ និងយកចិត្តទុក​ដាក់​ណាស់​បូក​រួមទាំង​ការ​បង្ហាត់​បង្ហាញ​ផ្នែក​ផ្សេងៗ​ទៀត​ជា​ដើម។ 

ដោយឡែកយុវជន យុន វាសនា ជាសិក្ខាកាមសិក្សាផ្នែកដំឡើងប្រព័ន្ធបណ្តាញអគ្គិសនីក្នុងអាគារ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងបបានលើកឡើងថា៖«ខ្ញុំពេញចិត្តណាស់ក្នុងការ​រៀន​ជំនាញពីព្រោះខ្ញុំរៀនជំនាញអគ្គិសនីចឹង នៅក្នុងថ្នាក់មានបន្ទប់អនុវត្តពិតៗ បង្ហាញ​កម្ម​វិធី​របស់​វាបានជាក់ស្តែងតែម្តង ដែលកត្តា​ទាំង​នេះ​ហើយ​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ខ្ញុំ​ឱ្យ​ចឹង​សិក្សា​ដូច្នេះដែរ»។

យុវជនរូបនេះបន្ថែមថារៀនចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន៤ខែ ខ្លួន​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើមួយល្អ មានប្រាក់ចំណូលសមរម្យ អាច​ស្រោច​ស្រង់​ជីវភាពគ្រួសារបានប្រសើជាពេលបច្ចុប្បន្ន។ ខ្លួន​អរគុ​ណ​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​ការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដោយឥតគិតថ្លៃ ហើយមាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​យុជនមកពីគ្រួសារក្រីក្រ។

សិក្ខាកាមទាំងពីរ បានអំពាវនាវទៅដល់យុវជន​ផ្សេង​ៗ​ទៀត​ឱ្យ​មក​ចុះ​ឈ្មោះចូ​ល​រៀន​វ​គ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជ​រដ្ឋាភិបាល​ដើម្បី​ធានា​ថា​ខ្លួន​ឯង​អាច​មាន​ជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        57
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        123
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm