សារព័ត៌មានCNN៖ រុស្ស៊ីជ្រើសរើសជនជាតិនេប៉ាល់ចំនួន ១៥.០០០នាក់ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន

2024/02/12 05:03:47 pm        251

សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃទី១១ ខែកុម្ភៈដោយដកស្រង់ប្រភពជាច្រើនថា កងទ័ពរុស្ស៊ី បានជ្រើសរើសជនជាតិនេប៉ាល់ចំនួន ១៥.០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។

ខណៈដែលជនរងគ្រោះរុស្ស៊ីនៅលើសមរភូមិ កើនឡើង រដ្ឋាភិបាលនៅទីក្រុងមូស្គូ បានប្រកាសជ្រើសរើសជនបរទេសចូលក្នុងជួរកងទ័ពរបស់ខ្លួនសម្រាប់ប្រាក់បៀវត្សរ៍ចំនួន ២.000 ដុល្លារ និងទទួលបានសញ្ជាតិរុស្ស៊ីយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ រដ្ឋាភិបាលនេប៉ាល់ អះអាងថា ពលរដ្ឋរបស់ខ្លួនប្រហែល ២០០នាក់ប៉ុណ្ណោះ កំពុងប្រយុទ្ធនៅអ៊ុយក្រែនខាងភាគីរុស្ស៊ី ដោយយ៉ាងហោចណាស់ ១៣នាក់ ត្រូវបានសម្លាប់ ក្នុងពេលកំពុងប្រតិបត្តិការ និង ៤នាក់ត្រូវបានចាប់ខ្លួនជាអ្នកទោសសង្គ្រាម។

សមាជិកសភានេប៉ាល់បក្សប្រឆាំង និងជាអតីតរដ្ឋមន្ត្រីការបរទេស លោក ប៊ីម៉ាឡា រ៉ៃប៉ូដយ៉ាល់ (Bimala Rai Paudyal) បាននិយាយថា ប្រជាជននេប៉ាល់ចន្លោះពី ១៤.០០០ ទៅ ១៥.០០០ នាក់ កំពុងប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ដោយដកស្រង់សក្ខីកម្មពីក្រុមបុរសដែលត្រឡប់មកពីខ្សែត្រៀមជួរមុខ។

សារព័ត៌មាន CNN បានកំណត់ទីតាំងភូមិសាស្ត្រមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួនពីរ ក្នុងប្រទេសរុស្ស៊ី ដែលជនជាតិនេប៉ាល់ និងជនបរទេសផ្សេងទៀត កំពុងហ្វឹកហាត់ មុនពេលត្រូវបានដាក់ពង្រាយទៅកាន់ខ្សែត្រៀមជួរមុខក្នុងប្រទេសអ៊ុយក្រែន។

ប្រទេសនេប៉ាល់ បានជំរុញឲ្យរដ្ឋាភិបាលរុស្ស៊ីបញ្ឈប់ការជ្រើសរើសពលរដ្ឋនេប៉ាល់ចូលក្នុងជួរកងទ័ពរបស់ខ្លួន ក្នុងខែធ្នូ បន្ទាប់ពីជនជាតិរបស់ខ្លួនយ៉ាងតិច៦នាក់ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់។ បន្ទាប់មក អាជ្ញាធរ បានរកឃើញក្រុមរត់ពន្ធក្នុងស្រុក ដែលជ្រើសរើសយុវជនជាអ្នកប្រយុទ្ធបរទេសសម្រាប់យោធា   រុស្ស៊ី។

អត្ថបទដែលទាក់ទង

អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ
2026/06/17 04:31:37 pm        4
អាល្លឺម៉ង់ និងប៉ូឡូញ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ខណៈតុល្យភាពអំណាចនៅអឺរ៉ុបផ្លាស់ប្តូរ
2026/06/17 04:26:37 pm        1
រុស្ស៊ីបិទមិនឲ្យចូលប្រទេសនេះចំពោះជនជាតិកាណាដាចំនួន ១០៣នាក់
2026/06/17 04:23:30 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ

2026/06/17 04:31:37 pm
​ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
2026/06/17 04:31:02 pm
​អាល្លឺម៉ង់ និងប៉ូឡូញ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ខណៈតុល្យភាពអំណាចនៅអឺរ៉ុបផ្លាស់ប្តូរ
2026/06/17 04:26:37 pm
​ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
2026/06/17 04:24:18 pm
​ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
2026/06/17 04:24:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am