ក្រុមហ៊ុន Google សន្យាផ្តល់ប្រាក់ ២៥លានអឺរ៉ូ ដើម្បីលើកកម្ពស់ជំនាញ AI នៅអឺរ៉ុប

2024/02/12 06:03:12 pm        341

ក្រុមហ៊ុន Google បានសន្យាផ្តល់ប្រាក់ចំនួន ២៥លានអឺរ៉ូ (ជិត ២៧លានដុល្លារអាមេរិក) ដើម្បីជួយដល់ប្រជាជននៅតំបន់អឺរ៉ុបរៀនប្រើបញ្ញាសិប្បនិម្មិត (AI)។

ដោយប្រកាសពីការផ្តល់មូលនិធិ នៅថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមបើកនូវកម្មវិធី សម្រាប់បណ្ដាសហគ្រាសសង្គម និងអង្គការមិនរកប្រាក់កម្រៃដែលអាចជួយទៅដល់អ្នក ដែលនឹងអាចទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលនេះ។

ក្រុមហ៊ុនក៏នឹងដំណើរការជាបន្តបន្ទាប់ផងដែរនូវ «សហមគមន៍សហគ្រិន" ដើម្បីជួយដល់ក្រុមហ៊ុនប្រើប្រាស់ AI ធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេរីកចម្រើន និងបានពង្រីកវគ្គបណ្តុះបណ្តាល AI តាមអ៊ីនធឺណិត ដោយឥតគិតថ្លៃរហូតដល់ ១៨ភាសា។

កាលពីខែមករា ក្រុមហ៊ុន Google បានប្រកាសថា ខ្លួននឹងវិនិយោគ ១ពាន់លានដុល្លារអាមេរិក ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ នៅខាងក្រៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ខណៈដែលក្រុមហ៊ុនចាត់វិធនការដើម្បីបំពេញតាមការកើនឡើងនូវតម្រូវការនៃសេវាកម្មអ៊ីនធឺណិត នៅក្នុងតំបន់។

ក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់សហរដ្ឋអាមេរិក Alphabet បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងនៅលើផ្ទៃដីទំហំ ១៣ហិកតា ដែលក្រុមហ៊ុន Google បានទិញក្នុងឆ្នាំ២០២០ នឹងមានទីតាំងនៅទីក្រុង Waltham Cross ចម្ងាយប្រហែល ២៥គីឡូម៉ែត្រភាគខាងជើងនៃកណ្តាលទីក្រុងឡុងដ្រ៍៕

អត្ថបទដែលទាក់ទង

រលកកម្ដៅកំពុងប៉ះពាល់ដល់មនុស្សជាង១០០ លាននាក់ចាប់ពីអេស្ប៉ាញដល់អាល្លឺម៉ង់ខណៈអ្នកស្លាប់ជាង២០០នាក់
2026/06/26 09:24:10 am        1
[UPDATE] អ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង ២០០នាក់ ខណៈការសង្គ្រោះនិងស្វែងរកអ្នករស់រានមានជីវិតនៅតែបន្ត
2026/06/26 08:32:03 am        1
[UPDATE] ក្រុមអ្នកសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីគំនរបាក់បែក ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជិត២០០នាក់
2026/06/26 07:54:24 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រលកកម្ដៅកំពុងប៉ះពាល់ដល់មនុស្សជាង១០០ លាននាក់ចាប់ពីអេស្ប៉ាញដល់អាល្លឺម៉ង់ខណៈអ្នកស្លាប់ជាង២០០នាក់

2026/06/26 09:24:10 am
​នៅព្រឹកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
2026/06/26 09:01:59 am
​កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
2026/06/26 08:45:00 am
​រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
2026/06/26 08:44:30 am
​[UPDATE] អ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង ២០០នាក់ ខណៈការសង្គ្រោះនិងស្វែងរកអ្នករស់រានមានជីវិតនៅតែបន្ត
2026/06/26 08:32:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/25 09:04:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/25 08:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am