ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយនៅ ថ្ងៃចន្ទ (ទី២ ខែកុម្ភៈ) នេះថា អង្គការណាតូ (NATO) មិនអាចជាសម្ព័ន្ធមិត្តយោធា «ដែលអាចបញ្ជាបានដាច់ដោយឡែក» ដែលត្រូវពឹងផ្អែកលើការផ្លាស់ប្ដូរស្រេចអំពើចិត្តរបស់ប្រធានាធិបតីអាមេរិក ខណៈដែលរូបលោកបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Donald Trump ទាក់ទងនឹងអង្គការណាតូ កាលពីចុងសប្តាហ៍។
អតីតប្រធានាធិបតីអាមេរិក លោក Trump បានស្នើសហរដ្ឋអាមេរិក ប្រហែលជាមិនការពារសម្ព័ន្ធមិត្តណាតូ ដែលមិនបានចំណាយគ្រប់គ្រាន់លើការការពារពីការលុកលុយ ដែលអាចកើតមានរបស់រុស្ស៊ីនោះទេ។
នៅពេលសួរដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Trump លោក Borrell បាននិយាយថា៖ «អង្គការណាតូ (NATO) មិនអាចជាសម្ព័ន្ធមិត្តយោធា «ដែលអាចបញ្ជាបានដាច់ដោយឡែក» ដោយអាស្រ័យលើការលេងសើចរបស់ប្រធានាធិបតីអាមេរិកនោះ»៕