តុលាការបង្គាប់បញ្ជាឲ្យហូឡង់បញ្ឈប់បញ្ជូនគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ដល់អ៊ីស្រាអែល

2024/02/13 03:09:06 am        319

ប្រទេសហូឡង់ត្រូវបញ្ឈប់បញ្ជូនគ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំង F-35 ដែលអ៊ីស្រាអែលប្រើប្រាស់ នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីតុលាការរបស់ប្រទេសនេះ នាថ្ងៃចន្ទ (១២ កុម្ភៈ) នេះ បានតម្កល់បណ្ដឹងឧទ្ធរណ៍របស់អង្គការសិទ្ធិមនុស្ស។

ក្រុមអង្គការទាំងនោះបានជំទាស់តវ៉ាថា ការផ្គត់ផ្គង់គ្រឿងបន្លាស់បានរួមចំណែកដល់ការចោទប្រកាន់ ដែលថា អ៊ីស្រាអែលបានរំលោភច្បាប់អន្តរជាតិ ក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស។

សេចក្តីសម្រេចបានបញ្ជាក់ថា៖ «តុលាការបញ្ជាឲ្យរដ្ឋបញ្ឈប់ការនាំចេញជាក់ស្ដែងទាំងអស់ និងការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ជាមួយនឹងគោលដៅចុងក្រោយទៅកាន់អ៊ីស្រាអែល ក្នុងរង្វង់រយៈពេល ៧ថ្ងៃ បន្ទាប់ពីការផ្តល់នូវសាលកម្រនេះ»។

សូមបញ្ជាក់ថា គ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ត្រូវបានរក្សាទុកនៅឃ្លាំងមួយ ក្នុងប្រទេសហូឡង់ ហើយបន្ទាប់មកបានដឹកជញ្ជូនទៅកាន់បណ្ដាប្រទេសដៃគូជាច្រើន ក្នុងនោះរួមទាំងអ៊ីស្រាអែលផងដែរ តាមរយៈកិច្ចព្រមព្រៀងនាំចេញដែលមានស្រាប់។

ក្រុមសិទ្ធិមនុស្សបានជំទាស់តវ៉ាថា៖ «នៅក្នុងការធ្វើដូច្នេះ ហូឡង់កំពុងរួមចំណែកក្នុងការរំលោភច្បាប់មនុស្សធម៌យ៉ាងធ្ងន់ធ្ងនៃសង្គ្រាម នៅតំបន់ហ្កាហ្សា»។

កាលពីខែធ្នូ តុលាការតំបន់នៅទីក្រុងឡាអេ បាននិយាយថា ការផ្គត់ផ្គង់គ្រឿងបន្លាស់ គឺជាការសម្រេចផ្នែកនយោបាយដែលចៅក្រមមិនគួរជ្រៀតជ្រែកនោះឡើយ។

យ៉ាងណាក្ដី អាជ្ញាធរហូឡង់បានប្រាប់ថា នៅមិនទាន់ច្បាស់លាស់នោះទេថា តើពួកគេមានអំណាច ក្នុងការអន្តរាគមន៍ដល់ការចែកចាយ ដែលជាផ្នែកនៃប្រតិបត្តិការគ្រប់គ្រងដោយសហរដ្ឋអាមេរិកដែលផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ដៃគូពាណិជ្ជកម្មរបស់យន្តហោះចម្បាំង F-35 ទាំងអស់ដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm