រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រៀមដាក់ចេញយុទ្ធនាការសំអាតបឹងទន្លេសាប ០១ មីនា ២០២៤ ដើម្បីការពារត្រីដែលជាប្រភព​អាហារូបត្ថម្ភ​របស់ប្រជាពលរដ្ឋ

2024/02/13 02:41:06 pm        303

ត្រីជាប្រភព​អាហារូបត្ថម្ភ​ដ៏ចម្បងរបស់ប្រជាពលរដ្ឋកម្ពុជា ហើយដើម្បីការពារនូវប្រភពទ្រទ្រង់​សុខភាព​ប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានត្រៀម​ដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងជំហានទី១នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាង៤លាននាក់។

ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងស្វែងយល់អំពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​ឱ្យកាន់តែល្អប្រសើររវាងអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) និងក្រសួងបរិស្ថាន នៅទីស្តីការក្រសួង នាសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។

កញ្ញា អ៊ីដា ក្រាចា (Eda Kraja) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-ឡាវនៃការិយាល័យ​អង្គការ​សហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី​អំពីវត្ថុបំណងនៃជំនួប ដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។ លើសពីនេះកញ្ញា អ៊ីដា ក្រាចា (Eda Kraja) ក៏ចង់ស្វែងយល់បន្ថែមដែរអំពី ការងារអាទិភាពដើម្បីផ្សារភ្ជាប់​ជាមួយគម្រោង​ជាសកលផ្សេងៗទៀតរបស់ UNOPS តាមរយៈការសម្របសម្រួលគម្រោងការងារ​ជាមួយ​ដៃគូជាច្រើនដូចជា មូលនិធិអាកាសធាតុបៃតង(GCF), ភាពជាដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌលអាកាសធាតុទីក្រុងCopenhagen។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានអរគុណចំពោះដៃគូអភិវឌ្ឍន៍​ដែលកន្លងមកបានរួមចំណែក​ជាមួយវិស័យបរិស្ថាន និងបានបង្ហាញជូនអំពីភាពជោគជ័យនៃការប្រែប្រួល​ឥរិយាបថ​របស់​សិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរៀបចំទុក​ដាក់​សំរាម និងការបែងចែកសំរាមបានត្រឹមត្រូវដើម្បីធានា​បាននូវភាពស្អាតពីបរិវេណជុំវិញផ្ទះ សាលារៀន វត្តអារាម រួមនឹងសហគមន៍មូលដ្ឋាន។

ជាមួយភាពស្អាតដែលកើតចេញពីសាមគ្គីភាព និងកម្លាំងនៃការរួបរួមចិត្តជាធ្លុងមួយនេះ នឹងធ្វើឱ្យ​កម្ពុជា​ស្អាត​គឺទាំងនៅលើគោក ក្នុងទឹក និងអាកាស ហើយមរតកស្អាតនឹងបន្តទៅអ្នក​ជំនាន់ក្រោយ​ហើយសាយភាយទៅប្រទេសជុំវិញក្នុងតំបន់អាស៊ី៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        33
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm