UN សន្យាបន្តសហការជាមួយក្រសួងរៀបចំដែនដី អនុវត្តន៍វិស័យអាទិភាព ឲ្យមានប្រសិទ្ធភាព

2024/02/13 06:54:37 pm        348

ភ្នំពេញ៖ លោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ សម្រាប់សេវាកម្មគម្រោង (UNOPS) សន្យាបន្តនូវកិច្ចសហការ ជាមួយក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការអនុវត្តគម្រោងអាទិភាពនានារបស់ក្រសួង ប្រកប​ដោយ​ប្រសិទ្ធភាព។

ក្នុងនួបជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី Eda Kraja បាន​លើកឡើងថា UNOPS ជាដៃគូសហការរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ​ផ្ដល់​ជា​មូល​និធិ​សម្រាប់​អនុវត្តន៍គម្រោងនានា ហើយជំនួបនេះ ដើម្បីឈ្វេងយល់ និងសិក្សាឱ្យ​បាន​ស៊ី​ជម្រៅ​អំពី​គោល​នយោបាយអាទិភាពរបស់ក្រសួង ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងមានកិច្ចការជាច្រើន ដែលទីភ្នាក់ងារ UNOPS អាចចូលរួមសហការក្នុងការអនុវត្តជាមួយគ្នា ក្នុងនោះមានការចុះបញ្ជីដីធ្លី ដែលគឺជា​គោល​នយោបាយអាទិភាពមួយរបស់ក្រសួង ដើម្បីផ្តល់សុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និង​ធ្វើ​ឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។

ឯកឧត្តមបន្តថា ក្រសួងត្រូវការថវិកាប្រមាណ ១០០លានដុល្លារអាមេរិកទៀត ដើម្បី​បង្ហើយ​ការ​ចុះ​បញ្ជី​ដីធ្លីទូទាំងប្រទេស ហើយតាមផែនការគឺគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំខាងមុខ ខណៈ​នៅ​សល់ជាង ៥លានក្បាលដីទៀត ដែលត្រូវវាស់វែង និងចុះបញ្ជីជាប្រព័ន្ធ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់​បណ្ណ​កម្មសិទ្ធិ​ដល់​ប្រជាជន​ឱ្យបានលឿន បាននិងកំពុងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋ និងរាជ​រដ្ឋាភិបាល​កម្ពុជា ពិសេសគឺកាត់បន្ថយវិវាទដីធ្លី និងឈានទៅ​បង្កើត​បរិយាកាស​គ្មាន​វិវាទ​នៅ​ទូទាំង​ប្រទេស ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ហើយក្រសួង​នឹង​រៀបចំ​ក្រុម​ការងារ ដើម្បីគាំទ្រដល់កិច្ចសហការអនុវត្តការងារជាមួយ UNOPS ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm