អ្នកប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញទទួលបានភ្ញៀវទេសចរបរទេសដឹកជាប្រចាំ

2024/02/13 07:07:44 pm        472

បច្ចុប្បន្នក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ នៅតែ​មាន​ភាព​ញញឹក​ដឹកភ្ញៀវ​ទេសចរ​បរទេស​ជា​ប្រចាំ។ ពួកគេតែងតែទៅទទួលភ្ញៀវចុះពីកាប៉ាល់នៅចំណុចផែស្ងួត ក្បែរ​ស្ពាន​ជ្រោយ​ចង្វារ និងនៅតាមសណ្ឋាគារ។ ការទទទួលបានភ្ញៀវទេសចរបរទេសដឹកជាប្រចាំនេះ បាន​ចូល​រួម​ផ្ដល់​កម្រៃ ប្រាក់ឧបត្ថម្ភ ដល់ក្រុមអ្នកប្រកបរបរនេះ។

ជារៀងរាល់ព្រឹកក្រុមអ្នកធាក់ស៊ីក្លូជាច្រើន តែងមកជួបជុំគ្នាចាំទទួលភ្ញៀវទេសចរបរទេស ចុះ​ពី​កាប៉ាល់​នៅ​ចំណុចផែស្ងួត ក្បែរស្ពានជ្រោយចង្វារ។ រីឯអ្នកធាក់ស៊ីក្លូខ្លះ ទៅរង់ចាំ​ភ្ញៀវ​ទេសចរ​បរទេស នៅតាមសណ្ឋាគារ ដោយពួកគេទទួលបានការដឹកជាប្រចាំ។ ថ្ងៃខ្លះទទួលបានការដឹក ទាំង​ព្រឹក ទាំងល្ងាចថែមទៀតផង។ នេះជាការលើកឡើង របស់អ្នកធាក់ស៊ីក្លូ ដែល​មក​ទទួល​ភ្ញៀវ​ចុះ​ពី​កាប៉ាល់។

ក្រុមអ្នកធាក់ស៊ីក្លូលើកឡើងថា ការទទួលបានភ្ញៀវបរទេសដឹកជាប្រចាំថ្ងៃនេះ ជួយ​សម្រួល​ពួក​គាត់​បាន​ច្រើន​លើជីវភាព។ ពួកគាត់ទទួលបានថវិកាពីតម្លៃសេវា ថែមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ថែម​ពី​ភ្ញៀវទៀតផង។ ពួកគាត់ពិតជា​សប្បាយ​ចិត្ត​ដែល​មាន​វត្ត​មាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​បន្ត​ប្រើ​ប្រាស់​សេវា​ស៊ីក្លូបែបនេះ។

សម្រាប់ការដឹកភ្ញៀវទេសចរបរទេសជាប្រចាំនេះ ក៏មានការជួយរៀបចំដោយសមាគមអភិរក្សស៊ីក្លូ និង​មុខ​របរក្រៅប្រព័ន្ធផងដែរ។ លោក អ៊ឹម សម្បត្តិ ប្រធានសមាគម លើកឡើងថា សមាគមតែង​រៀបចំ​ឱ្យ​អ្នកធាក់ស៊ីក្លូ ឆ្លាស់វេនគ្នា ដឹកភ្ញៀវបរទេស។ លោកថា ចំនួនភ្ញៀវទេសចរបរទេសជិះស៊ីក្លូ មាន​ជា​ប្រចាំថ្ងៃ ហើយថ្ងៃខ្លះមានចំនួនរហូតដល់ប្រមាណ ១០០នាក់។ លោកបន្តថា ចំនួន​ភ្ញៀវ​ទេសចរ​ចុះ​ពីកាប៉ាល់នេះនឹងបន្តមានរហូតដល់ខែ មីនា ទើបមានភាពស្ងប់ស្ងាត់។

សូមជម្រាបថា អ្នកប្រកបរ​បរ​ធាក់​ស៊ីក្លូ​ក៏ជាក្រុមគោលដៅ​ដែល​ទទួល​បាន​ការ​ជួយឧ​បត្ថម្ភ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បាន​បង្កើតមូលនិធិស៊ីក្លូ កាលពីឆ្នាំ ២០១៨កន្លងទៅ។ មូលនិធិនេះ បានផ្ដល់ថវិកា ២១ ម៉ឺន​រៀល ក្នុងមួយខែ ជូនអ្នកប្រកបរបរធាក់ស៊ីក្លូ។ លើសពីនេះ រាល់អ្នកធាក់ស៊ីក្លូទាំងអស់ ក៏​ទទួល​បាន បណ្ណ ប ស ស សម្រាប់ការទៅទទួលសេវាពិនិត្យ ព្យាបាលដោយមិនគិតថ្លៃផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        69
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm