ក្រសួងកសិកម្ម បើកការបណ្តុះបណ្តាលដំបូង ជូនមន្ត្រីកសិកម្មឃុំ ២៥០រូប មុនចុះបម្រើការងារតាមឃុំ

2024/02/13 07:18:21 pm        451

នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានអញ្ជើញបើកបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ ២៥០ រូប​ដែល​ទើប​ប្រឡងជាប់កាលពីថ្មីៗ ដើម្បីឲ្យមន្ត្រីកសិកម្មឃុំចេះអំពី ច្បាប់ រដ្ឋបាល លក្ខន្តិកៈការងារ និង​ក្រមសីលធម៌មន្ត្រីរាជការជាដើម មុននឹង​ចុះបំពេញ​ការងារ​នៅ​ឃុំគោលដៅ​របស់​ខ្លួន​នៅថ្ងៃ​ទី១៩ ខែកុម្ភៈខាងមុខនេះ។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម យង់ សាំងកុមារ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា នៅក្នុង​ដំណើរ​ការ​បណ្តុះ​បណ្តាល​តម្រង់​ទិសដំបូងរយៈពេល៤ថ្ងៃនេះ មានបំណងសំខាន់​ជួយ​មន្ត្រី​កសិកម្ម​ឃុំ​យល់​ដឹងអំពី​ការ​បំពេញ​តួនាទី និងការទទួល​ខុស​ត្រូវ​ការងារ​ស្រប​តាម​គោល​នយោបាយ​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ហើយជំហានបន្ទាប់ នឹងបន្តផ្តល់វគ្គ​បណ្តុះបណ្តាល​លក្ខណៈ​ស៊ីជ​ម្រៅជា​ច្រើន​ប្រធាន​​បទ​សំខាន់ផ្សេងទៀត ជូនមន្ត្រី​កសិកម្ម​២៥០​រូប​ឲ្យ​មាន​ចំណេះ​ពហុ​ជំនាញ​នឹង​ធ្វើការ​ផ្តោត​សំខាន់​លើ​ការផលិតកម្មស្រូវ នៅតាមរាជធានីខេត្តចំនួន១៧។

សិក្ខាកាមមន្ត្រីកសិកម្មឃុំបង្ហាញការប្តេជ្ញាចិត្ត បំពេញការងារជូនប្រជាជន និង​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ជោគជ័យ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ឯកឧត្តម នុត ច័ន្ទសុខា ថ្លែងថា ការងារដាក់ពង្រាយមន្ត្រីកសិកម្មឃុំ គឺជា​ការងារ​អាទិភាព​មួយ​របស់​រាជ​រដ្ឋាភិបាលក្នុងអណត្តិទី៧ ដើម្បីពង្រឹងផលិតកម្មស្បៀង និងលើកកម្ពស់ជីវភាព និង​គុណភាព​របស់ប្រជាកសិករ ហើយនៅខែ​មេសា​ឆ្នាំ​២០២៤នេះ រា​ជ​រដ្ឋាភិបាលនឹ​ង​រៀប​ចំ​ប្រឡង​ជ្រើស​រើស​មន្ត្រីកសិកម្មឃុំចំនួន ៨០០នាក់បន្ថែមទៀត ដើម្បីបង្កើនបង្ខិតការងារ​ផ្តល់​សេវា​កសិកម្ម​ឲ្យ​នៅជិតមូលដ្ឋានកសិកម្ម និងធ្វើឲ្យកសិករ​ងាយ​ស្រួល​ទទួល​បាន​ការ​ប្រឹក្សា​បច្ចេក​ទេស​យោ​បល់ផ្សេងៗនៅមូលដ្ឋានផ្ទាល់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        40
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        129
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm