សាលាដំបូងរាជធានី បង្គាប់ឱ្យឃុំខ្លួនអតីតបុគ្គលិកជាន់ខ្ពស់ម្នាក់ របស់ក្រុមហ៊ុនទិញលក់រថយន្ត ពីបទរំលោភលើទំនុកចិត្តបន្លំយកប្រាក់អស់ប្រមាណ ជិត២លានដុល្លារ

2021/07/04 10:58:17 am        993

ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០២១ សាលា​ដំបូងរាជធានីភ្នំពេញ បានចេញដីកាលេខ៖ ៤៦៦៨ ក.១.ដ.ឃ.ដ ចុះថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១ បង្គាប់​ឲ្យឃុំ​ខ្លួនឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ យក​ទៅដាក់ពន្ធនាគារព្រៃសរ (ម១) បន្ទាប់​ពី​តំណាងអយ្យការ បាន​សម្រេចចោទប្រកាន់ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល តាមបញ្ញត្តិមាត្រា៣៩១ និង​មាត្រា​៣៩៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

តាម​បណ្តឹង​របស់ក្រុមហ៊ុនទិញលក់រថយន្ត បាន​បញ្ជាក់ថា ឈ្មោះ ជា សុក្រឆាត ធ្លាប់​មាន​តួនាទី​ជាបុគ្គលិក​ជាន់ខ្ពស់ផ្នែកលក់ បាន​ឃុបឃិត​គ្នាជា​មួយអតីតបុគ្គលិកផ្សេងទៀត ក្លែង​បន្លំ​កិច្ច​សន្យា​ទិញ​លក់​រថយន្ត និង​ក្លែង​បន្លំ​រៀប​ចំឯកសារ​ទិញលក់​រថយន្​តរាប់រយ​គ្រឿង​ចូលក្នុងក្រុមហ៊ុន ដោយ​ប្រើ​រូបភាព​បំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និង​រៀបចំឯកសារបន្លំ លាក់បាំង ពីស្ថាន​ភាព​របស់​​រថយន្ត​ចាស់ ដែល​ប្រើប្រាស់រួច ដាក់ជារថយន្តថ្មីក្រដាស់ពន្ឋ ក្នុងគោលបំណង ដើម្បី​កេងចំណេញ​ផល​ប្រយោជន៍ពីក្រុមហ៊ុន​យក​ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។

បុគ្គលនេះ យក​ប្រាក់​ពីអតិថិជន​ដែល​បានបង់​មកឲ្យក្រុមហ៊ុនរាប់ម៉ឺនដុល្លារទុកជាប្រាក់របស់ខ្លួន មិន​ព្រមប្រគល់ឲ្យក្រុមហ៊ុន ឃុប​ឃិត​គ្នា​ជាមួយបក្ខពួក បន្លំ​អត្តសញ្ញាណ​ធ្វើ​ជាអតិថិ​ជន​មក​ទិញ​រថយន្តរាប់រយគ្រឿង ពីក្រុមហ៊ុន យករថយន្តទៅជួលបន្ត​ឲ្យ​អតិថិជន​រក​ប្រាក់​ចំណេញ។ ហើយ​ក្រុម​របស់ខ្លួន (ជា សុក្រឆាត) បង់​ប្រាក់​ទិញ​រំលស់ចូលមកក្រុមហ៊ុនវិញនូវចំនួន​ទឹកប្រាក់តិច​តួច លួច​កាត់​ឈ្មោះរថយន្តរបស់ក្រុមហ៊ុន ចុះ​បញ្ជីជាកម្មសិទ្ធិផ្ទាល់ខ្លួន យកប្រាក់កឹបកេងពីក្រុមហ៊ុននេះ ទៅ​ទិញផ្ទះ ទិញដី បើក​ក្រុមហ៊ុនថ្មី រកស៊ីដោយខ្លួនឯង។

មិន​តែ​ប៉ុណ្ណោះបានធ្វើឲ្យបាត់ឯកសារច្បាប់ដើមរថយន្ត និង មិនបាន​ដាក់​ឯកសារច្បាប់ដើមចូលមកក្រុមហ៊ុន ជាច្រើនគ្រឿង ដោយ​យក​​​លេសថា កំពុង​ដំណើការ​ចុះបញ្ជី​កាត់ឈ្មោះផ្ទេរសិទ្ធិ ធ្វើឲ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់អស់ជិត ២,០០០,០០០$ (ពីរលាន ដុល្លា​អាមេរិក)។

តំណាង​ក្រុមហ៊ុន​បានបន្តថា កន្លងមកមានអតិថិជនមួយចំនួន បាន​មករាយការណ៍​ផ្ទាល់ដល់​ក្រុមហ៊ុន និង​បានធ្វើជាការ​សហការណ៍​បំភ្លឺ ពីការសកម្មភាពប្រព្រឹត្តអំពើលួចបន្លំ របស់ឈ្មោះ ជា សុក្រឆាត ក៏​ដូច​ជា​ការ​កិបកេង​ប្រាក់​របស់​ក្រុមហ៊ុនដែល​អតិថិជនបានបង់​ប្រាក់គ្រប់ចំនួន ជូនក្រុមហ៊ុនរួចហើយ តាមរយៈបុគ្គលឈ្មោះ ជា សុក្រឆាត ប៉ុន្តែ បុគ្គលម្នាក់នេះមិនបានបង់ចូល​មក​ក្រុមហ៊ុនទេ។

ដូច្នេះ​ហើយ ក្រុមហ៊ុនសូមអំពាវនាវដល់អតិថិជនទាំងអស់ ដែលធ្លាប់​បានចុះកិច្ចសន្យា​ទិញ​រថយន្ត​បង់រំលស់ជាមួយបុគ្គលឈ្មោះ ជា សុក្រឆាត ដោយប្រើប្រាស់នាមករណ៍ និង ត្រាក្រុមហ៊ុន ឬ បាន​កំពុង​បង់ប្រាក់ទិញរំលស់រថយន្តប្រចាំខែ តាមរយៈបុគ្គលនេះ សូម​ចូលមកដោះ​ស្រាយ​ជាមួយ​ក្រុមហ៊ុនផ្ទាល់ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងការខាតបង់ប្រាក់ និង ផលប្រយោជន៍​ស្របច្បាប់របស់​អតិថិជន៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        80
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        76
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm