ប្រធានាធិបតីហ្វាំងឡង់ជាប់ឆ្នោត៖ នឹងមិនមានទំនាក់ទំនងនយោបាយជាមួយរុស្ស៊ី រហូតដល់សង្គ្រាមត្រូវបញ្ចប់

2024/02/13 07:34:58 pm        318

អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅប្រទេសហ្វាំងឡង់ លោក អាឡិចសាន់ឌឺ ស្តាប់ ( Alexander Stubb) បាននិយាយថា មិនអាចមានទំនាក់ទំនងនយោបាយជាមួយរុស្ស៊ីបានទេ រហូតដល់សង្គ្រាមនៅអ៊ុយក្រែន ត្រូវបានបញ្ចប់។

លោកស្តាប់ បានកត់សម្គាល់ថា មានទំនាក់ទំនងរវាងរុស្ស៊ី និងហ្វាំងឡង់ក្នុងកម្រិតអ្នកការទូត និងឆ្មាំព្រំដែនប៉ុន្តែមិនមានទំនាក់ទំនងនយោបាយទេ។

លោក បានថ្លែងថា៖«គោលនយោបាយឆ្ពោះទៅរករុស្ស៊ី គឺរឿងធម្មតា។ ទំនាក់ទំនងការទូត និងផ្លូវការនៅតែមាន ប៉ុន្តែមិនមានទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងកម្រិតនយោបាយទេ ហើយវានឹងមិនមានទំនាក់ទំនងណាមួយ រហូតដល់រុស្ស៊ីបញ្ឈប់សង្រ្គាម នៅអ៊ុយក្រែន»។

លោកបានបញ្ជាក់ថា ជំហររបស់ហ្វាំងឡង់លើការគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមជាមួយរុស្ស៊ី នឹងមិនផ្លាស់ប្តូរទេ។

លោកស្តាប់ បានបន្តថា៖«ខ្ញុំចង់បន្តជាមួយក្រុមអ្នកដឹកនាំរបស់[ប្រធានាធិបតីមុន] លោកស៊ូលី នីអ៊ីននីស្តូ ( Sauli Niinistö)»។

លោកក៏បានកត់សម្គាល់ផងដែរថា ស្ថានភាពសន្តិសុខនៅអឺរ៉ុប បានផ្លាស់ប្តូរ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ហើយឥឡូវនេះ សមាជិកភាពណាតូ និងសហភាពអឺរ៉ុប កំណត់គោលនយោបាយការបរទេស និងសន្តិសុខរបស់ប្រទេសហ្វាំងឡង់។

លោកស្តាប់ បានបន្ថែមថា លោកមានបំណងដឹកនាំគោលនយោបាយការបរទេសរបស់ប្រទេសហ្វាំងឡង់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសភា ហើយលោក នឹងប្រកាន់ជំហរសកម្មក្នុងនាមជាអគ្គមេបញ្ជាការកំពូល។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        3
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm