មេដឹកនាំគណបក្សអភិរក្សនិយមអាល្លឺម៉ង់ គាំទ្រការវាយលុករបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា

2024/02/13 07:37:51 pm        316

លោក ហ្វ្រាយឌ្រីច មឺស ( Friedrich Merz) ប្រធានគណបក្សប្រឆាំងអភិរក្សនិយម នៅក្នុងសភាអាល្លឺម៉ង់ បានគាំទ្រសកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមអ៊ីស្លាមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបនិងទីក្រុងរ៉ាហ្វា នៅព្រំដែនភាគខាងត្បូង ក្នុងអំឡុងពេលទស្សនកិច្ចនៅអ៊ីស្រាអែល។

លោក បានថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅទីក្រុងហ្ស៊េរុយសាឡឹមថា៖«តាមគំនិតរបស់ខ្ញុំ រដ្ឋាភិបាលអ៊ីស្រាអែល និងកងទ័ពអ៊ីស្រាអែល កំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីការពារប្រជាជនស៊ីវិល នៅទីនោះ»។

លោកមឺស បាននិយាយថា ប្រជាជនស៊ីវិលកំពុងត្រូវបានក្រុមហាម៉ាសប្រើប្រាស់ជាខែល ដើម្បីធ្វើឲ្យការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មកាន់តែលំបាក។ ក្នុងន័យនេះ ឥឡូវនេះ វាអាស្រ័យលើក្រុមហាម៉ាសផងដែរ ដើម្បីធានាថា មិនមានជនស៊ីវិលស្លាប់បាត់បង់ជីវិតទៀតទេ។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មនុស្សជាង ២៨,០០០ នាក់ នៅតំបន់ហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការលុកលុយដី ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ មនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានរាយការណ៍ថា បានរងរបួស។

ក្រុមហាម៉ាស និងក្រុមជ្រុលនិយមផ្សេងទៀត បានសម្លាប់មនុស្សជាង ១.២០០ នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល នៅក្នុងការវាយប្រហារភេរវកម្មមួយ និងបានចាប់មនុស្សប្រហែល ២៤០នាក់ ជាចំណាប់ថ្នូរ។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm