ផ្កា និងផ្លែឈើ លក់ដាច់ច្រើន ក្នុងឱកាសទិវានៃក្ដីស្រឡាញ១៤កុម្ភៈ

2024/02/13 07:55:30 pm        375

នៅថ្ងៃទី១៣ ខែកុម្ភៈ មុនថ្ងៃទិវានៃក្តីស្រឡាញ់មួយថ្ងៃ ក្រុមអាជីករលក់ផ្កា និងផ្លែឈើ នៅផ្សារធំថ្មី រាជធានីភ្នំពេញ មានភាពមមាញឹកច្រើនក្នុងការវេចខ្ចប់ និងរៀបចំ​ទុកដាក់​ទំនិញ​សម្រាប់​ដាក់​តាំង​លក់​ជូន​ដល់អតិថិជនគ្រប់មជ្ឈដ្ឋាន។

កញ្ញា ស៊ី លីង អាជីវករលក់ដូរនៅផ្សារធំថ្មី បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទ១៣ ខែ​កុម្ភៈ ឆ្នាំ២០២៤នេះថា ជារៀងរាល់ឆ្នាំ តម្រូវការទិញផ្កាច្រើនជាងគេ គឺក្នុង​ថ្ងៃ​ទិវា​នៃ​ក្តីស្រលាញ់ ព្រោះពលរដ្ឋ ទិញជូនមនុស្សជាទីស្រឡាញ់ ដូចជាឪពុកម្តាយ គ្រូបង្រៀន និង​មិត្តភ័ក្តិ​ជាដើម ដែលធ្វើឲ្យមានការលក់ដាច់ជាខ្លាំង។ កញ្ញា បានបញ្ជាក់ថា សម្រាប់ឆ្នាំ​នេះ​បាន​ត្រៀម​ផ្កា​ស្រស់​រហូតដល់ចំនួន១ម៉ឺនទងឯណោះ ដោយសារភ្ញៀវធ្វើការកក់ទុកជាបន្តបន្ទាប់។

អ្នកស្រី អានី អាជីករលក់ផ្កាក្បែរនៅផ្សារននេះដែរ បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ការ​លក់​ផ្កា គឺមានការកើនឡើងរហូត ដោយការយល់ដឹងរបស់ប្រជាពលរដ្ឋ ព្រោះសេចក្តី​ស្រឡាញ់​ក្នុង​ទិវា​នេះ មិនមែនសំដៅតែលើបុគ្គលជាសង្សារ ឬប្តីប្រពន្ធប៉ុណ្ណោះទេ ប៉ុន្ដែជា​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅ​កាន់មនុស្សជាទីស្រឡាញ់របស់ខ្លួនជាទូទៅ។

ដោយឡែក អាជីករលក់ផ្លែឈើនៅផ្សារនេះដែរ បានប្រាប់ឲ្យដឹងដែរ ក្រៅពីបុណ្យទាននានា ក្នុង​ឱកាស​ទិវា​នៃក្តីស្រលាញ់មួយនេះ ក៏មានការបញ្ជាទិញផ្លែឈើពីអតិថិជនជាច្រើនដែរនាក់ដែរ ដើម្បី​បង្ហាញពីក្តីស្រឡញ់ រវាងកូន និងឪពុកម្តាយ ក៏ដូចជាការ​បង្ហាញ​អំពី​ទំនាក់​ទំនង​ក្នុង​លក្ខណៈ​ជាដៃគូអាជីវកម្ម និងជាមិត្តភ័ក្តជាដើម។

សូមជម្រាបជូនថា ថ្ងៃ១៤កុម្ភៈ គឺជាទិវានៃសេចក្តីស្រឡាញ់ (Valentine‘s Day) ពលរ​ដ្ឋ​ខ្មែរ​មួយ​ចំនួន​នា​ពេលបច្ចុប្បន្ននេះ បានយល់ច្បាស់ថា ទិវានៃក្តីស្រឡាញ់​នេះ​មិន​មែន​ផ្តោត​សំខាន់​តែ​ទៅ​លើ​គូ​សង្សារទេ ប៉ុន្តែជាការបង្ហាញក្តីគោរពស្រឡាញ់ចំពោះឪពុកម្តាយ ក្រុមគ្រួសារ គ្រូបង្រៀន អ្នក​មានគុណ និងសាច់ញាតិមិត្តភ័ក្តិជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm