មនុស្ស​ជាង ២០នាក់ នៅស្រុកកំពង់ត្រាចស្លាប់ និង​សង្គ្រោះ​ដោយ​សារពុលស្រា

2021/07/04 06:46:42 pm        666

កំពត៖ មនុស្ស​ប្រុស​ស្រី ១០នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត កំពុង​ទទួល​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ដោយ​សារពុលស្រាស នៅ​ពេល​​កំដរ​រោង​បុណ្យសព ដែល​ស្លាប់​ដោយ​សារពុលស្រាសដែរ ។

​ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ភូមិកោះជ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច។ ករណី​នេះ ជា​លើក​ទីពីរ​ហើយ សម្រាប់​ស្រុក​កំពង់​ត្រាច ក្នុង​អំឡុងពេលជាងមួយខែនេះ ចំពោះ​ចរាចរណ៍​ផលិតផល​ស្រាស ដែល​គ្មាន​ជំនាញ​ត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ទងខាងត្បូង​លោកឆា គង់ បាន​ប្រាប់​ឱ្យដឹង​មុននេះបន្តិចថា មនុស្ស​ប្រុស​ស្រី​ក្នុង​មូល​ដ្ឋានរបស់​លោក​ចំនួន ១០នាក់ ស្រី០៧នាក់ បាន​ស្លាប់​ដោយ​សារ​តែ​នាំ​គ្នា​ផឹក​ស្រា។

លោក​នាយប៉ុស្តិ៍ បាន​រៀប​រាប់​ពីដំណើររឿងថា កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២១ ស្រ្តី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ធ្វើ​ការ​រួចចូលទិញស្រាផឹក។

ក្រោយ​មក​អ្នក​ភូមិ​ដែល​ទៅ​កំដរ​បុណ្យ ក៏​នាំ​គ្នា​ផឹក​ស្រា​រហូត​មាន​ហេតុការណ៍​ពុល​ពេញរោង ដោយ​អ្នក​ខ្លះ​បាន​ស្លាប់​នៅផ្ទះ ខ្លះ​ស្លាប់​នៅ​គ្លីនិក​ឯកជន និង​ខ្លះ​ស្លាប់​នៅមន្ទីរពេទ្យបង្អែកស្រុក។

លោក​ ឆា គង់ បានបន្តថាក្រៅពីអ្នកស្លាប់ទាំង១០នាក់ គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២១នេះ នៅ​មានអ្នករងគ្រោះ ១១នាក់ទៀតដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        131
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm