នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីលួច​នឹងទទួលផលចោរកម្ម

2024/02/13 08:11:42 pm        469

នគរបាលខណ្ឌដូនពេញ បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន​ ជនសង្ស័យ ចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម( ទទួលទិញរបស់ចោរ)។

ប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់នាថ្ងៃទី ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចហាងលក់ទូរស័ព្ទយីហោ​ ឋានសួគ៍២​ ដែលមាន​ទីតាំង​ផ្លូវ ១៤៣​កែង​ផ្លូវ​១៥​ សង្កាត់ផ្សាកណ្តាលទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ​ របស់​ជន​បរទេស​។ ជនសង្ស័យម្នាក់ទៀត ឈ្មោះ​ គឹម​ ចាន់តុលា​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ បុគ្គលិក​ហាង​លក់​ទូរស័ព្ទ​យីហោ​ ឋានសួគ៍២​ ​ទទួលផលចោរកម្ម ទិញទូរស័ព្ទពីជនសង្ស័យ។

តាមមន្រ្តីនគរបាលបានអោយដឹងថា ​ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាង​ជំនាញ​​​ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលធ្វេីសកម្មភាពលួចកាបូបជនជាតិបរទេស​ នៅ​ម្តុំ​មាត់ទន្លេ​ បានហើយ​ ជនសង្ស័យបានសារភាពថា​ បានយកទូរស័ព្ទម៉ាក​ Iphone12 ពណ៌​ក្រហម​(ជាប់ICLOUD) ទៅលក់អោយហាង​ លក់ទូរស័ព្ទ​ យីហោ​ ឋានសួគ៌២​ បានប្រាក់ចំនួន២០$​ ។ ក្រោយ​មកកម្លាំងជំនាញបានធ្វើការបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួន បុរសម្នាក់ទៀត ជា​បុគ្គលិក​ហាងលក់ទូរស័ព្ទយីហោ​ ឋានសួគ៍២​ ដែលមានទីតាំងផ្លូវ១៤៣កែងផ្លូវ១៥​ សង្កាត់​ផ្សា​កណ្តាល​ទី១​។

សូមបញ្ជាក់ថា​ កាលពីវេលាយប់​ ថ្ងៃទី១០​ ខែកុម្ភះ​ ឆ្នាំ២០២៤​ ជនសង្ស័យ បានធ្វើ​សកម្ម​ភាព​លួច​យក​កាបូបស្ពាយ​ ជនរងគ្រោះ​ម្នាក់ ជាជនបរទេសបានសម្រេច​ ខណៈពេលដែលជនរងគ្រោះ​ ដេក​លក់នៅលើបង់ថ្ម​ ក្នុងទីសាធារណ:​ នៅម្តុំមាត់ទន្លេ​ ។ លុះរហូតដល់វេលាយប់រំលងអាធ្រាត​ ជនរងគ្រោះបានភ្ញាក់ដឹងខ្លួន​ ទើបឆោឡោ​ ថាបាត់កាបូប​ តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបាននគរបាល នៃអធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ​ធ្វើ​ការសាកសួរ និងកដាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm