កម្ពុជាស្នើ EU ពិនិត្យលទ្ធភាពមានសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លី និងការរៀបចំស្តង់ដា​សំណង់

2024/02/13 08:21:36 pm        306

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើសហភាពអឺរ៉ុប ពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​ចុះ​បញ្ជី​ដីធ្លី​ទូទាំង​ប្រទេស និងការរៀបចំស្តង់ដារសំណង់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង​លើក​កម្ពស់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ។

សំណើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃ​ស្ថានប្រតិភូ​សហភាពអឺរ៉ុប នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដី។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ការងារអាទិភាពរបស់ក្រសួងគឺ ការចុះបញ្ជីដីធ្លី ដើម្បី​រួម​ចំណែក​កាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ដែល​ជា​លទ្ធផល ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយ​នៅ​មានប្រមាណ ២លានបណ្ណ កំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈ​រដ្ឋាភិបាល​ជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ កំពុងស្វែងរកថវិកាប្រមាណជាង ១០០លានដុល្លារ ដើម្បីចុះបញ្ជី ៥លាន​ក្បាល​ដី​ទៀត​ទូទាំង​ប្រទេស​ឱ្យ​បានចប់សព្វគ្រប់ក្នុងរយៈពេល ២ឆ្នាំខាងមុខ ។

ចំពោះវិស័យសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅសំខាន់ នៃ​ការ​រៀបចំ​ស្តង់ដា​សំណង់​នៅកម្ពុជា គឺដើម្បីជួយដល់កំណើនសេដ្ឋកិច្ច តាមរយៈការប្រើ​ប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវធនធានធម្មជាតិដែលមានស្រាប់នៅកម្ពុជា ក៏ដូចជាជំរុញ​ការ​ប្រើប្រាស់​ផលិត​ផល​សំណង់​ក្នុងស្រុក។ ដូចនេះ ក្រសួងបាននិងកំពុងសិក្សាធាតុចូលពីបណ្តាប្រទេសដូចជា អឺរ៉ុប ជប៉ុន និងអាមេរិក ដើម្បី​បង្កើត​ស្តង់ដា​សំណង់​មួយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​សក្តានុពល​របស់​កម្ពុជា​។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថាជាមួយគ្នានេះ ក្រសួងបាននិងកំពុងតាក់តែងច្បាប់ចំនួន ៣ គឺច្បាប់ស្តីពីសំណង់ ច្បាប់ភូមិបាល និងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម និង​កំពុង​ស្នើ​សុំជំនួយប្រព័ន្ធរូបភាពជាក់លាក់ពីផ្កាយរណប (Satellite Image) តាមរយៈស្ថានីយ៍ JAXA នៃរដ្ឋាភិបាលជប៉ុន ដើម្បីរៀបចំដែនដីស្របតាមទិសនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ឱ្យ​មាន​ប្រសិទ្ធ​ភាព និងចីរភាព រៀបចំអភិវឌ្ឍទីក្រុង និងរៀបចំលំនៅឋានសមរម្យគួរឱ្យរស់នៅ ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត កោតសរសើរ​ដល់​ក្រសួង​ដែល​សម្រេច​បាន​ជោគជ័យ​លើ​ការ​កាត់​បន្ថយវិវាទដីធ្លីទូទាំងប្រទេសបានល្អប្រសើរ ហើយគាំទ្រ​លើ​ការ​សិក្សា​រៀប​ចំស្តង់ដា​សំណង់​នៅ​កម្ពុជា និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីផ្តល់ជំនួយបច្ចេកទេស និងជំនួយ​ផ្សេង​ៗ​ឱ្យ​សមស្របនឹងតម្រូវការក្នុងការសិក្សាស្តង់ដារសំណង់នៅកម្ពុជា ពិសេស​ពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​សហប្រតិបត្តិការជាមួយទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) ដែលមាន​ប្រព័ន្ធ​រូប​ភាព​ជាក់​លាក់​ពី​ផ្កាយរណប៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        33
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm