លោកវេជ្ជបណ្ឌិត សុខ ប៉ូ អំពាវនាវសប្បុរសជន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តផ្តល់ឈាម ផ្តល់កី្តស្រលាញ់

2024/02/13 08:37:09 pm        286

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល តាមរយៈ​BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជន ចូលរួម​បរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ត នាថ្ងៃទី១៤ កុម្ភៈ ក្រោមប្រធានបទ«ផ្តល់ឈាម ផ្តល់កី្តស្រលាញ់»។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំទិវាផ្តល់ឈាម ផ្តល់​កី្ត​ស្រលាញ់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ ក្នុងគោលបំណងសំខាន់ចំនួន២៖ ទី១.​បង្កើត​ទម្លាប់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនទទួលកម្រៃ ធ្វើយ៉ាងណាឲ្យមហាជន ប្រជា​ជន​ទូទៅចូលរួមក្នុងកិច្ចការនេះ។ ទី២.ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ដ៏ប្រពៃក្នុងសង្គម ជា​ពិសេស​គៀងគរកិច្ចបរិច្ចាគឈាមដោយមិនគិតកម្រៃឲ្យបានច្រើន សម្រាប់យក​ឈាម​ទៅ​ផ្គត់​ផ្គង់​តាម​មនី្ទរ​ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងទាំងអស់ ទទួល​បានឈាមគ្រប់គ្រាន់ និងមានសុវត្ថិភាព។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានលើកឡើងទៀតថា ជាទូ​ទៅ​តម្រូវ​ការ​ឈាម​នេះ មានកំណើនរវាង២០%ជារៀងរាល់ឆ្នាំ។ ត្រង់ចំនុចនេះលោកវេជ្ជបណ្ឌិត សុខ ប៉ូ បាន​ពន្យល់ថា មូលហេតុអ្វីបានជាកំណើនតម្រូវការឈាម មានការកើនឡើង? ព្រោះថា ព្រះរាជា​ណា​ចក្រ​កម្ពុជា មានការអភិវឌ្ឍន៍ជឿនលឿនពីមួយឆ្នាំ ទៅមួយឆ្នាំ និងមានការ​ខុស​ប្លែក​ខ្លាំង​ណាស់​។ ដូច្នេះតម្រូវការឈាម គឺជាសូចនាករមួយច្បាស់លាស់ក្នុងវិស័យសុខាភិបាលតែម្តង។ ព្រោះ​ការវះកាត់ ព្យាបាលជំងឺផ្សេងៗ ត្រូវការឈាម នេះជាសូចនាករមួយបញ្ជាក់ថា ការវះ​កាត់​ព្យាបាល​ជំងឺ នៅក្នុងប្រទេសកម្ពុជានេះ អាចធ្វើបាននៅការវៈកាត់ទំនើបធ្ងន់ធ្ងរជាច្រើន។ ដូច្នេះ​បាន​ជា​តម្រូវ​ការ​ឈាម មានការកើនឡើង។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវ​ការ​ឈាម​១​ប្លោក​រៀង​រាល់​៥​នាទីម្តង។ ទន្ទឹមនឹងនោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលការផ្គត់ផ្គង់ឈាមរង្វង់៨០% នៃ​តម្រូវការឈាម ទូទាំងប្រទេស មានន័យថាក្នុងមួយថ្ងៃ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ផ្គត់​ផ្គង់​ឈាម​ទៅ​កាន់មនី្ទរពេទ្យទូទាំងរាជធានីភ្នំពេញ (មិនថាមនី្ទរពេទ្យសាធារណៈ ឬឯកជន) ជា​មធ្យម​៣៥០ប្លោក ហើយវាក៏អាចប្រែប្រួលពី៣៥០ប្លោក ទៅ៤០០ប្លោក តាមថ្ងៃ នៃតម្រូវ​ការ​ជាក់​ស្តែង​ផង​ដែរ។ ដូច្នេះទាមទារឲ្យមានការប្រឹងប្រែង ចូលរួមពីបងប្អូនជនរួមជាតិ ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ហើយក៏សូមផ្តាំទៅបងប្អូនប្រជាពលរដ្ឋ ឈាមអត់មានរោងចក្រផលិតនោះទេ មានប្រភព​តែ​មួយ​គត់ ពីមនុស្ស ហើយការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ ហើយថែម​ទាំង​ទទួល​បាន​អត្ថប្រយោជន៍៣យ៉ាងសំខាន់ថែមទៀត ទី១.អត្ថប្រយោជន៍សម្រាប់បុគ្គល, ទី២.សង្គម​ជាតិ និងទី៣.បរលោកជាតិខាងមុខ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm