សមាជិកសភាអាល្លឺម៉ង់ កោតសរសើរកម្ពុជាដែលធានាបានសុខសន្តិភាព និងការអភិវឌ្ឍ

2024/02/13 10:03:18 pm        220

ក្នុងជំនួបជាមួយសម្តេចប្រធានរដ្ឋសភា សមាជិកសភាអាល្លឺម៉ង់ បាន​កោតសរសើរ​កម្ពុជា​ដែល​ធានា​បាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​អនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាល្លឺម៉ង់ ដឹកនាំដោយឯកឧត្តម Johannes Steiniger ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ និងថ្លែង​អំណរ​គុណ​ចំពោះ​ការ​បំពេញទស្សនកិច្ច និងជួបពិភាក្សាការងារនាពេលនេះ។ សម្តេចប្រធានរដ្ឋសភា កោត​សរសើរចំពោះអាល្លឺម៉ង់ ដែលតែងជួយគាំទ្រកម្ពុជាតាំងពីទស្សវត្សន៍ទី៦០ និងបាន​បន្ត​ជួយ​គាំទ្រ​ជាថ្មី​ម្តង​ទៀតក្នុងសម័យកាលដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។

ទន្ទឹមនឹងការគាំទ្រនេះ សម្តេចប្រធានរដ្ឋសភា សង្កេតឃើញថាទំនាក់ទំនងកម្ណុជា-អាល្លឺម៉ង់ បាន​រីក​ចម្រើន​ជាលំដាប់ នងដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ការ​ពង្រឹងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។ ក្នុងនោះ ភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ បានជំរុញ ស្តារ និង​លើក​កម្ពស់សេដ្ឋកិចកខតាមរយៈស្ថាប័នស្រាវជ្រាវ Think Tank តែងតែចូលរួមអន្តរវិស័យ ក៏ដូច​ជា​លើក​កម្ពស់វិស័យអប់រំ ខណះកន្លង​មក​ភាគី​ទាំង​ពីរ​ធ្លាប់​មាន​ការ​ចុះ​អនុស្សារណៈ​យោគយល់​ស្តីពី​ការ​លើកកម្ពស់សមត្ថភាពមន្រ្តី អ្នកតំណាងរាស្រ្ត ដូចជាការពង្រឹងសមត្ថភាពលើការសន្ទនា និង​ការធ្វើបទបង្ហាញសាធារណៈជាដើម។

ជាការឆ្លើយតប ឯកឧត្តមសមាជិកសភាអាល្លឺម៉ង់ បានថ្លែងការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើនរបស់កម្ពុជា ថែមទាំងបង្ហាញ​ពី​គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​នាឱកាសនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

បន្ថែមលើនេះ ឯកឧត្តមសមាជិកសភាអាល្លឺម៉ង់ បានកត់​សម្គាល់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សភា​នៃ​ប្រទេសទាំងពីរ ដែលមានការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ជា​ញឹកញាប់​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សន​ទាន​ពីគ្នាទៅ​វិញ​ទៅ​មក​លើ​ការងារ​សភា៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm