កម្ពុជា និងហុងគ្រី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ

2024/02/13 10:25:15 pm        229

ក្នុងជំនួបរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតហុងគ្រី ភាគីទាំងពីរប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តម ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា បានសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា ដោយបានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដែលមិនត្រឹមតែផ្តល់នូវផលយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុខសន្តិភាព និងស្ថិរភាពសង្គមដល់ប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោកផងដែរ។

នាឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសុខសន្តិភាពដែលកម្ពុជាទទួលបានសព្វថ្ងៃនេះ គឺបានមកដោយលំបាក ដែលមានការធ្វើពលិកម្មដោយយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀត។ ក្នុងនោះ បច្ចុប្បន្នកម្ពុជាបានក្លាយជាគោលដៅនៃការសិក្សារៀនសូត្ររបស់ប្រទេសជាមិត្តពីការស្វែងរកសន្តិភាព ក៏ដូចជាតម្លៃសន្តិភាព និងការថែរក្សាសុខសន្តិភាព នៅក្នុងបរិបទដែលសកលលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងមានការប្រទាញប្រទុងគ្នាលើភូមិសាស្រ្តនយោបាយហើយសង្រ្គាមបានផ្ទុះឡើងនៅគ្រប់តំបន់នោះ។

ជាការឆ្លើយតប ឯកឧត្តម ធីប័រ បាឡូកឌី បានឯកភាពចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា កម្ពុជានិងហុងគ្រី មានទស្សនវិស័យដូចគ្នា គឺការបង្កើនកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាព សាមគ្គីភាពជាមួយគ្រប់ប្រទេសនៅក្នុងសកលលោក។

ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី អះអាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងហុងគ្រីឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈប្រធានរដ្ឋសភាហុងគ្រី បានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ក្នុងពេលវេលាសមស្របណាមួយ ខណៈទាក់ទងនឹងសំណើនេះ សម្តេចប្រធានរដ្ឋសភា បានទទួលយកសំណើខាងលើផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ក្នុងរយៈពេលជិត៧ទសវត្សរ៍មកនេះ ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងហុងគ្រី ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត បានរីកចម្រើននិងលូតលាស់ជាលំដាប់ ឈរលើស្មារតីស្មោះត្រង់ មិត្តភាព និងយោគយល់គ្នា។ 

លើសពីនេះ សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ទៀតថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ចេញពីការចូលរូមគំាទ្ររបស់មិត្តហុងគ្រី នោះឡើយ។ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ផលិតកម្ម ឌីជីថលនីយកម្ម នវានុវត្តន៍ ជាដើម។

សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប្រទេសហុងគ្រី ជួយចែករំលែកពីបទពិសោធន៍ ក្នុងការដឹកនាំគ្រប់គ្រង អាជីវកម្មធុនតូច និងមធ្យម(SMEs) ដែលជាសក្តានុពលពិសេសមួយរបស់ប្រទេសហុងគ្រីដល់កម្ពុជា៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm