និស្សិតបណ្ឌិតសភាយោធាកម្ពុជា ដឹងគុណនិងអរគុណរាជរដ្ឋាភិបាល​ ដែលចេញថ្លៃការសិក្សារហូតដល់ចប់

2021/07/04 09:55:44 pm        435

ភ្នំពេញ ៖ ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិក បាន​បង្ហាញ​នូវ​ក្តី​រំភើប និងអរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង ដែលបានជួយបង់ថ្លៃ​សិក្សា​ដល់​ពេលគេទាំង៦នាក់ ដើម្បីបន្តការសិក្សាដល់ទីបញ្ចប់ ក្រោយរដ្ឋាភិបាលអាមេរិក​សម្រេចបញ្ឈប់​ការ​​ផ្តល់​អាហារូបករណ៍។

ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិកទាំងនោះ បាន​បង្ហាញ​នូវអារម្មណ៍ សប្បាយចិត្តរៀងៗខ្លួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ ដោយ​អរគុណ​និងដឹងគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំង ដែលមិនបោះបង់ពួកគេ។

និស្សិតម្នាក់ ឈ្មោះ អ៊ុន វុឌ្ឍិ ជា​សិក្ខាកាម​កម្ពុជា ដែលកំពុងសិក្សានៅសាលាបណ្ឌិតសភា​យោធា​ជើកគោក​សហរដ្ឋអាមេរិក (United States Army Academy) នៃសាលា West Point ឆ្នាំទី១ បាន​លើកឡើងយ៉ាងនេះថា​ ៖ «ខ្ញុំបាទពិតជាមានសេចក្ដីក្តីរំភើប ​និងរីករាយក្រៃលែង ដែលរាជ​រដ្ឋាភិបាល​កម្ពុជា និងក្រសួងការពារជាតិកម្ពុជា សម្រេចផ្តល់ការ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការសិក្សា​របស់ខ្ញុំ សម្រាប់រយៈពេល៣ឆ្នាំខាងមុខទៀត រហូតដល់ទីបញ្ចប់ បន្ទាប់ពីការ​បញ្ឈប់​ផ្ដល់ជំនួយ​ឧបត្ថម្ភ​អាហារូបករណ៍​ពី​សំណាក់រដ្ឋាភិបាលអាមេរិក»។

និស្សិតរូបនេះ បន្តថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារដោះស្រាយវិបត្តិ covid-19 នៅក្នុងប្រទេសកម្ពុជា​លំបាក​ប៉ុណ្ណាក្តី ប៉ុន្ដែថ្នាក់ដឹកនាំនូវតែយកចិត្តទុកដាក់ខ្ពស់​និងមាន​​ចំណាត់​ការ​បន្ទាន់សម្រាប់ដោះស្រាយការ​ឧបត្ថម្ភ​ជូននិស្សិតយោធាទាំង៦ រូបដែលកំពុងជួបការលំបាក និងខ្វះខាត​ក្នុងការបន្តការសិក្សានៅ​សហរដ្ឋអាមេរិក​ផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស​ក្រសួង​ការពារជាតិ បានចាត់ទុកការសម្រេចជាឯកតោភាគី​របស់អាមេរិក​បញ្ឈប់​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត កម្ពុជា​នៅ​ពាក់កណ្តាលផ្លូវបែបនេះថា ​ជា​ការសម្រេចចិត្តដូចជាក្មេងបៀមដៃ ដែល​មាន​សក្ដិសម​នឹងខ្លួនជាប្រទេសមហាអំណាចនោះឡើយ។​

តែយ៉ាងណា នាយឧត្តមសេនីយ៍ បានលើកឡើងថា ​បើទោះបីជា អាមេរិកធ្វើបែបនេះ ដាក់​និស្សិត​កម្ពុជាក្តី ក៏រាជរដ្ឋាភិបាលមិនព្រងើយចំពោះការលំបាក របស់និស្សិតកម្ពុជានោះដែរ ពោលគឺរាជរដ្ឋាភិបាលបានសម្រេចបង់ថ្លៃឲ្យនិស្សិតបានរៀនដល់ចប់។

នាយឧត្តមសេនីយ៍ ណឹម សុវត្តិ បញ្ជាក់ប្រាប់BTVថា ការសម្រេចរបស់រាជរដ្ឋាភិបាលបែបនេះ គឺបង្ហាញពី គុណតម្លៃនៃថ្នាក់ដឹកនាំ និងជាទម្លាប់ធ្វើការរបស់ថ្នាក់ដឹកនាំកម្ពុជាឲ្យចប់ចុងចប់ដើម ដោយមិនបោះបង់ ចោលពាក់កណ្តាលទី ទោះបីជាកម្ពុជាមានការលំបាកក្តីដោយសារបញ្ហាកូវីដក្តី។

នាយឧត្តមសេនីយ៍ បន្ថែមថា ការយកចិត្តទុកដាក់របស់ថ្នាក់ដឹនាំជាន់ខ្ពស់ពេលនេះ ក៏ផ្ញើសារ​ដល់និស្សិតដែលត្រូវបានថ្នាក់ដឹកនាំយកចិត្តទុកដាក់ហើយ ត្រូវខិតខំប្រឹងរៀនដើម្បីយកចំណេះ មកជួយដល់ប្រទេសជាតិវិញ។

ជាមួយគ្នានេះ និស្សិតម្នាក់ទៀត ឈ្មោះ ឡុង តុលា ជានិស្សិតអន្តរជាតិតំណាងឲ្យកម្ពុជា ដែល​បានជាប់ អាហារូបករណ៍បណ្ឌិតសភាទ័ពអាកាសអាមេរិកនិងកំពុងសិក្សាឆ្នាំទី១ បានប្តេជ្ញាចិត្តថា រូបគេនឹងខិតខំសិក្សារៀនសូត្រឲ្យទទួលបានជោគជ័យ ​និងទទួលលទ្ធផលល្អប្រសើរ ដោយវិល​មក​បំពេញការងារជូនជាតិមាតុភូមិវិញ ដើម្បីសងគុណនិងដឹងគុណចំពោះថ្នាក់នាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិ ដែលបានយកចិត្តទុកដាក់ជួយដល់ខ្លួនក៏ដូចជានិស្សិតរូបផ្សេងទៀត ដែល​ត្រូវអាមេរិកផ្តាច់អាហារូបករណ៍ពាក់កណ្តាលទី៕

អត្ថបទ ជា ធីរិទ្ធ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm