ចាន់ វឌ្ឍនាកា ធ្វើ​បាន Hat-Trick ខណៈ​ជាប់​ជម្រើស ១១​នាក់​លើកដំបូង​ជួយ​បឹងកេត​យកឈ្នះ​ព្រៃវែង ៣-១

2021/07/05 10:11:21 am        133

​បាល់ទាត់៖ កីឡាករ ចាន់ វឌ្ឍនាកា បាន​បើក​ទំព័រ​ជា​កីឡាករ​ក្នុងស្រុក​ដំបូង​ដែល​រក​បាន ៣​គ្រាប់​ម្នាក់ឯង ឬ​ធ្វើ​បាន Hat-Trick ក្នុង​ការ​ប្រកួត​ពានរ​ង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២១ ស្រប​ពេល​ត្រូវ​បាន​គ្រូ​បង្វឹក​លោក គីម ភក្ដី ដាក់​ឲ្យ​លេង​ក្នុង​ជម្រើស ១១​នាក់​លើកដំបូង ដោយ​​បាន​ជួយ​ក្រុម​បឹងកេត​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តព្រៃវែង ដោយ​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ក្នុង​ជំនួប​សប្ដាហ៍​ទី​៦ នេះ ចាន់ វឌ្ឍនាកា បាន​ប្រើ​ពេល ២​នាទី​ប៉ុណ្ណោះក៏បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ខេត្ត​ព្រៃវែង ១​គ្រាប់​មុនដោយ​ការ​ទា​ត់​បាល់​ហ្វ្រី​ឃី​ត​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់។ បន្ទាប់មក​បឹងកេតបាន​បន្ដ​ដាក់​សម្ពាធ​លើ​ក្រុម​ម្ចាស់ផ្ទះ តែ​មិន​អាច​សម្រេច​គ្រាប់​បាល់​បន្ថែម​ឡើយ។ ផ្ទុយទៅវិញមុន​បញ្ចប់​វគ្គ​ទី​១ ត្រូវ​បាន​ខ្សែប្រយុទ្ធ​វ័យក្មេងគី រី​ណា បាន​ស៊ុត​បំបែក​ពង​មាន់​ក្រុម​ការពារ​ជើងឯក​ជើងឯក​បឹងកេត ១​គ្រាប់​វិញនៅ​នាទី​៤៥ ទៀតផង។​ ​លុះ​ចូល​វគ្គ​ទី​២ ការប្រកួត​មិនទាន់បាន ១​នាទី​ស្រួលបួល​ផង កីឡាករ​មាន​ដើមកំណើត​ពី​ខេត្តកំពត​ដដែល បាន​ស៊ុត​បន្ថែម​គ្រាប់​ទី​២ បើក​ការ​នាំមុខ​ខេត្តព្រៃវែង​ជាថ្មីនៅ​នាទី​ទី​៤៦ មុន​រូបគេ​រកបាន​គ្រាប់​ទី​៣ នៅ​នាទី​៧៥។ ៣​គ្រាប់​នេះបានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ជំនាញ​ជើងឆ្វេង វឌ្ឍនាកា បើក​កំណត់ត្រា​កីឡាករ​ក្នុងស្រុក​ដំបូងដែល​ធ្វើបាន Hat-Trick និង​ជួយ​ឲ្យ​ក្រុម​នាគ​ខៀវ​បឹងកេតស្គាល់​ជ័យជម្នះ​លើក​ទី​២ ក្នុងចំណោម ៥​ប្រកួតនា​ដើមរដូវ​កាល​នេះ។​

​បន្ទាប់ពី​បង្ហាញខ្លួន​លើ​ទីលាន​ស្ទើរ​ពេញ ៩០​នាទី លោក គីម ភក្ដី បាន​កោតសរសើរ និង​មាន​សុ​ទិដ្ឋិ​យ​និយមចំពោះ ចាន់ វឌ្ឍនាកា ដោយ​អះអាងថា ការ​ត្រឡប់មកវិញ​របស់​ខ្សែប្រយុទ្ធ​វ័យ ២៦​ឆ្នាំ​រូបនេះគឺ​ជាស​ញ្ជា​មួយ​ល្អក្នុង​ការជួយ​ក្រុម ដ្បិត​កន្លងមក វឌ្ឍនាកា លេង​បាន​តិចដោយ​ផ្អែកលើ​កម្លាំង និង​បច្ចេកទេស​របស់ខ្លួន។ តែ​ក្រោយ​ការប្រកួត​ជាមួយ​ព្រៃវែងរូបគេ​បាន​បង្ហាញថា ខ្លួន​បាន​ត្រឡប់មកវិញ​ជាមួយ​ក្រុម និង​អាច​បន្ដ​ធ្វើការ​ជាមួយគ្នា​បន្ដទៀត​បាន។​ ​គួរ​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយដែល​លោក គីម ភក្ដី បានដាក់ ចាន់ វឌ្ឍនាកា ក្នុង​បញ្ជី​ជម្រើស ១១​នាក់​ដំបូងក្នុងការ​ប្រកួត​ជាមួយ​ខេត្តព្រៃវែង ខណៈ ៤​ប្រកួត​កន្លងមកកីឡាករ​មាន​ដើមកំណើត​ពី​ខេត្តកំពត​នេះ បាន​ត្រឹម​ប្ដូរ​ចូល​លេង​នៅ​វគ្គ​ទី​២ លើកលែង​ការប្រកួត​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ វឌ្ឍនាកា បាន​ត្រឹម​កម្ដៅ​សាច់ដុំ តែ​មិនបាន​ចូលរួម​ការប្រកួត​ឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm