អ្នកនាំពាក្យ៖ ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ជាជំនាញដែលមានតម្រូវការខ្ពស់នៅកម្ពុជាបច្ចុប្បន្ន 

2024/02/14 03:50:13 am        129

ភ្នំពេញ÷ ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានគឺជាជំនាញមួយដែលមានសក្តានុពល មានតម្រូវការខ្ពស់ពីសំណាក់ពលរដ្ឋនៅប្រទេសកម្ពុជាបច្ចុប្បន្ន ខណៈជំនាញមួយនេះត្រូវបានដាក់បញ្ចូលទៅក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណាត្តិទី៧នេះ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានគឺជាជំនាញមានតម្រូវការខ្ពស់ណាស់នៅប្រទេសកម្ពុជា ដោយសារកម្ពុជានាពេលបច្ចុប្បន្ននេះជាប្រទេសមានការរីកចំរើនផ្នែកសំណង់ មានកំណើននៃការសាងសង់អាគារខ្ពស់ៗ លំនៅដ្ឋានបែបទំនើបនៅក្នុងទីក្រុង ហើយពលរដ្ឋមានសន្ទុះក្នុងការប្រើប្រាស់បរិក្ខារត្រជាក់ក្នុងគេហដ្ឋានស្ទើរតែគ្រប់បណ្តាខេត្តក្រុងនានាពាសពេញប្រទេស ដូច្នេះវាជាកត្តាមួយដែលធ្វើឱ្យជំនាញនេះកាន់តែឋិតក្នុងតម្រូវការខ្ពស់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ។

ឯកឧត្តមបន្ថែមថា៖«ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានគឺជាជំនាញមួយដ៏មានសារសំខាន់ណាស់នាពេលបច្ចុប្បន្ន ហើយឆ្លើយតបទៅនិងទីផ្សារការងារនៅប្រទេសកម្ពុជា ពលរដ្ឋដែលរៀនជំនាញនេះមានឱកាសខ្ពស់ណាស់នៅពេលរៀនចប់ ហើយថែមទាំងមានប្រាក់ចំណូលសមរម្យផងដែរ ដូច្នេះវាជាឱកាសសម្រាប់យុវជនកម្ពុជា ដែលចង់រៀនជំនាញអាចចាប់យកជំនាញជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាននេះផងដែរ»។

ឯកឧត្តមបានគូសបញ្ជាក់ថា ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានត្រូវបានដាក់បញ្ចូលទៅក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ជំនាញនេះរៀនរយៈពេល៤ខែ សិក្ខាកាមអាចមានជំនាញនេះច្បាស់លាស់ អាចរកការងារ និងមានប្រាក់ចំណូលសមរម្យ ហើយអាចមានលទ្ធភាពក្នុងការជួយជីវភាពគ្រួសាររបស់ពួកគេនាពេលអនាគតផងដែរ។

ដោយឡែក ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានពន្យល់ថា៖«នៅកម្ពុជាបច្ចុប្បន្នការប្រើប្រាស់បរិក្ខាអេឡិចត្រូនិចនេះគឺសម្បូរបែប ជាពិសេសនោះគឺការប្រើប្រាស់បរិក្ខារត្រជាក់នេះតែម្តង យើងសង្កេតឃើញថាពលរដ្ឋចាប់ផ្តើមមានសន្ទុះខ្លាំងក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងបរិក្ខាត្រជាក់ផ្សេងៗទៀតនៅក្នុងផ្ទះ ដូច្នេះហើយការរៀនជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានគឺជាការជ្រើសរើសមួយដ៏ត្រឹមត្រូវ និងមានឱកាសការងារខ្ពស់សម្រាប់ពលរដ្ឋ និងយុវជន»។

ឯកឧត្តមបានណែនាំឱ្យយុវជនដែលចង់រៀនជំនាញ មកជ្រើសរើសយកជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ដែលវាមានស្រាប់ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ ដែលសិក្សាមិនគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភរយៈពេល៤ខែ រហូតដល់រៀនចប់ផងដែរ។

ជាសិក្ខាកាមដែលកំពុងរៀនជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈខេត្តកែប យុវជន ហួត គីម បានលើកឡើងថា៖«ខ្ញុំសម្រេចចិត្តរៀនជំនាញសេវាកម្មត្រជាក់នេះពីព្រោះខ្ញុំសម្លឹងឃើញទីផ្សារការងារខាងបរិក្ខាត្រជាក់នេះល្អនៅក្នុងខេត្តរបស់ខ្ញុំ ហើយឃើញគេទទួលបានប្រាក់ចំណូលសមរម្យទៀត។ ខ្ញុំរៀនចប់ជំនាញនេះ ខ្ញុំមិនចាំបាច់ទៅរកការងារនៅកន្លែងផ្សេងនោះទេ គឺត្រឹមខេត្តកែបនេះផ្ទាល់តែម្តង ពីព្រោះនៅទីនេះក៏ទីផ្សារការងារផ្នែកសេវាកម្មត្រជាក់នេះល្អផងដែរ»។

ទន្ទឹមនឹងនេះយុវជនរូបនេះសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការរៀនជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាននេះខ្លួននឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ នៅក្នុងខេត្តដែលខ្លួនកំពុងរស់នៅ ជាពិសេសនោះយុវជនរូបនេះគ្រោងមានអាជីវកម្មផ្នែកផ្គត់ផ្គង់សេវាកម្មត្រជាក់ក្នុងគេហដ្ឋាននេះតែម្តង ប្រសិនបើខ្លួនមានលទ្ធភាពនាពេលអនាគត៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        36
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm