នគរបាលឥណ្ឌា ឃាត់ខ្លួនក្រុមកសិករដែលទាមទារដំឡើងថ្លៃកសិកម្ម ស្របពេលបាតុកម្មនៅតែបន្ត

2024/02/14 04:40:42 am        200

ក្រុមនគរបាលបង្ក្រាបកុបកម្មដែលដាក់ពង្រាយនៅព្រំដែននៅរដ្ឋភាគខាងជើង Punjab និងរដ្ឋ Haryana ដើម្បីគ្រប់គ្រងក្រុមកសិកររាប់ម៉ឺននាក់ ដែលដង្ហែក្បួនឆ្ពោះទៅកាន់រដ្ឋធានីញូវដែល្លីនោះ បានឃាត់ខ្លួនក្រុមបាតុករមួយចំនួននៅថ្ងៃអង្គារនេះ ។

ក្រុមនគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមកសិករ និងក្រុមអ្នកគាំទ្ររបស់ពួកគេ អំឡុងបាតុកម្មឆ្ពោះទៅកាន់រដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ដែលមានគោលដៅដាក់សំពាធលើរដ្ឋាភិបាលឲ្យគោរពពាក្យសន្យាកាលពីឆ្នាំ ២០២១ ក្នុងការចំណាយបន្ថែមទៀតលើដំណាំកសិកម្ម ។

ការដង្ហែក្បួនដែលជាការដង្ហែក្បួនចុងក្រោយគេនៃបាតុកម្មមានចាប់តាំងពីរយៈពេលជាង ២ឆ្នាំមុនមកម្ល៉េះនោះ បានកើតមានឡើងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ មុនការបោះឆ្នោតថ្នាក់ជាតិដែលលោកនាយករដ្ឋមន្រ្តី Narendra Modi នឹងស្វែងរកអាណត្តិទី ៣របស់លោក ក្នុងនោះ ក្រុមកសិករ គឺជាប្លុកបោះឆ្នោតដ៏មានឥទ្ធិពលមួយ ។

កិច្ចប្រជុំដ៏សំខាន់មួយរវាងមេដឹកនាំកសិករ និងរដ្ឋមន្ត្រីសហភាពឥណ្ឌា បានបញ្ចប់ដោយគ្មានដំណោះស្រាយកាលពីល្ងាចថ្ងៃច័ន្ទ ដោយជំរុញឱ្យកសិករដាក់សម្ពាធការតវ៉ានៅទីក្រុងញូវដែល្លី នៅថ្ងៃនេះ។

ទោះបីជាមានការសន្ទនាជាច្រើនម៉ោងក៏ដោយ ភាគីទាំង ២ ពុំបានឈានដល់កិច្ចព្រមព្រៀងលើការទាមទារសំខាន់ៗនោះទេ។ រដ្ឋាភិបាលបាននិយាយថា ការយល់ស្របមួយ ត្រូវបានឈានដល់លើបញ្ហាភាគច្រើន ហើយរូបមន្តមួយក៏ត្រូវបានស្នើឡើងសម្រាប់ការដោះស្រាយបញ្ហាមួយចំនួន តាមរយៈការបង្កើតគណៈកម្មាធិការ ។

ក្រុមសហជីពកសិកម្ម សង្ឃឹមថានឹងបង្ខំរដ្ឋាភិបាលបង្កើតច្បាប់ផ្តល់ការគាំទ្ររដ្ឋខ្ពស់ជាងមុន ការធានាតម្លៃកសិកម្ម ហើយនិងគោរពាក្យសន្យាបង្កើនទ្វេដងប្រាក់ចំណូលរបស់ប្រជាកសិករ ៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        67
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        91
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm