អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានហ្សារីហ្វ និងសម្ព័ន្ធមិត្តព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះ

2024/02/14 04:53:05 pm        108

គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) និងសម្ព័ន្ធមិត្តបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ពួកគេនឹងរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ដែលនឹងបញ្ចប់ភាពមិនច្បាស់លាស់ចាប់តាំងពីសប្តាហ៍មុន នៅពេលដែលគ្មានគណបក្សណាមួយឈ្នះសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោតសភា។

ការវិវឌ្ឍន៍ចុងក្រោយបំផុតបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីភាគីនានា ដែលសុទ្ធតែជាគូប្រជែងរបស់អតីតនាយករដ្ឋមន្ត្រី លោកអ៊ីមរ៉ានខាន់(Imran Khan) ដែលកំពុងជាប់ពន្ធនាគាររបស់ប្រទេសនេះ បានជួបប្រជុំគ្នានៅទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad)។

ជំនួបនេះ ត្រូវបានចូលរួមដោយគណបក្សប្រជាជនប៉ាគីស្ថានរបស់អតីតប្រធានាធិបតីលោក អាស៊ីហ្វ អាលីហ្សាដារី (Asif Ali Zardari)និងដោយគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថានរបស់លោក ហ្សារីហ្វ ( Sharif) រួមទាំងប្អូនប្រុសរបស់លោកគឺជាលោក ហ្សេ បាស ហ្សារីហ្វ (Shehbaz Sharif) ដែលបានជំនួសលោកខាន់(Khan)នៅពេលលោកត្រូវបានបណ្តេញចេញតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងសភាកាលពីឆ្នាំ២០២២ ។

នៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក ហ្សាដារី និងអ្នកនយោបាយផ្សេងទៀត លោក ហ្សេបា ហ្សារីហ្វ ពុំបាននិយាយថា តើអ្នកណានឹងជាជម្រើសរួមសម្រាប់តំណែងជានាយករដ្ឋមន្ត្រីនោះទេ ទោះបីជាគេជឿជាក់ថា លោក ហ្សេបបាស ហ្សារីហ្វនឹងដឹកនាំរដ្ឋាភិបាលថ្មីក៏ដោយ។ នៅក្នុងសុន្ទរកថាខ្លីរបស់លោកហ្សារីហ្វ បាននិយាយថា ការចរចាលើការបង្កើតក្រុមចម្រុះទទួលបានជោគជ័យ។ ចំណែកលោក Zardari បាននិយាយថា យើងបានសម្រេចចិត្តថាយើងនឹងបង្កើតរដ្ឋាភិបាលរួមគ្នា ។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន លោកស្រី ម៉ារីយ៉ុម អូរ៉ាងហ្សេប (Marriyum Aurangzeb)និយាយថា លោក Sharif ដែលជានាយករដ្ឋមន្ត្រីបីសម័យកាល បានតែងតាំងប្អូនប្រុសរបស់លោកសម្រាប់តួនាទីជានាយករដ្ឋមន្ត្រី។ ទោះបីជាបេក្ខជនគាំទ្រដោយគណបក្សតេរីក អ៊ី អ៊ីនសាហ្វ ប៉ាគីស្ថាន(Pakistan Tehreek-e-Insaf) របសលោក Khan ទទួលបានអាសនៈចំនួន ៩៣ ក្នុងចំណោមអាសនៈរដ្ឋសភាចំនួន ២៦៥ ក៏ដោយ ក៏មិនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនោះដែរ។គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថានរបស់លោក Sharif ទទួលបានអាសនៈចំនួន៧៥ និងគណបក្សប្រជាជនប៉ាគីស្ថានរបស់លោក Zardari ទទួលបានអាសនៈចំនួន៥៤៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm