រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនជនរងគ្រោះមានវិបល្លាសស្មារតី

2024/02/14 04:54:00 pm        162

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច រួមទាំងថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរដែនដី បាន​ចូលរួម​ក្នុង​ពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​ជូន​ជនរង​គ្រោះ​មាន​វិបល្លាស​ស្មារតី ស្នាក់នៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនមានវិបល្លាសស្មារតី ដែលស្ថិត​នៅ​ក្នុង​ភូមិបាគូ ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ភ្ជាប់ជាមួយទិវានៃក្ដីស្រលាញ់ ១៤ កុម្ភ: ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរដែនដី បាន ទៅជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌ម ជូនជនមាន​វិបល្លាស​ស្មារតី​ដែល​រស់​នៅ​ និង​ទទួល​ការព្យាបាលនៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនមានវិបល្លាសស្មារតី។ ការ​ជួប​សំណេះ​សំណាលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរចំពោះកិច្ចការកន្លងរបស់មជ្ឈមណ្ឌល និងលើកទឹកចិត្ត​ឱ្យ​ប្រធាន​មជ្ឈ​មណ្ឌល ក៏ដូចជាបុគ្គលិកក្នុងមជ្ឈមណ្ឌលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែទាំ ផ្ដល់​សេវា​ព្យាបាល ជូនជនរងគ្រោះ ដោយភ្ជាប់ជាមួយការទទួលខុសត្រូវខ្ពស់។

ក្នុង​ឱកាសដដែលនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់សប្បុរសជន អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ ក៏ដូចជាអាជ្ញាធរដែលបានចូលរួមជួយដល់ជនរងគ្រោះមានវិបល្លាសស្មារតី។ ឯកឧត្តម​រដ្ឋមន្ត្រីក៏បានទទួលយកសំណើរ ពីប្រធានមណ្ឌល លើការស្នើសុំអ្នកថែទាំបន្ថែម និង​គ្រូ​ពេទ្យ​ជំនាញ​បន្ថែមផងដែរ។

ក្នុងឱកាស​ជួបសំណេះសំណាលនេះ លោក ឌុំ រតនៈឧត្តម ប្រធានមជ្ឈមណ្ឌថែទាំ និងស្តារនីតិ​សម្បទា​ជន​វិបល្លាស បានលើកឡើងថា បច្ចុប្បន្នមជ្ឈ​មណ្ឌល​មាន​ជន​វិបល្លាស​ស្មារតី​កំពុង​ស្នាក់​នៅ​សរុប​ចំនួន ២៤០នាក់ ក្នុងនោះ ជនវិបល្លាសដែលមានស្ថានភាពប្រសើរ ៧៦នាក់ ស្ថានភាព​មធ្យម​មាន​ចំនួន ១៤៩នាក់ និងស្ថានភាពធ្ងន់ធ្ងរ មានចំនួន ១៥នាក់។

ជាការសម្រេច​បានក្នុងរយ:ពេលប៉ុន្មានឆ្នាំមកនេះ មជ្ឈមណ្ឌលក៏បាន បញ្ជូនជនរងគ្រោះ​ដែល​ជា​សះស្បើយ​ចំនួន ២៣នាក់ ទៅកាន់ក្រុមគ្រួសារបន្តថែទាំផងដែរ។

ក្នុងពេល​បច្ចុប្បន្ន មជ្ឈមណ្ឌលបានផ្តល់កម្មវិធីស្តារនីតិសម្បទាដល់ជនវិបល្លាសស្មារតីដូចជា៖ បង្រៀន​អក្ខរកម្ម គូរគំនូរ ធ្វើក្រណាត់ជូតជើង ធ្វើសាប៊ូ ធ្វើកសិកម្ម សម្អាងកាយ និង​កម្ម​វិធី​ប្រឹក្សា​យោបល់​អ​ប់រំសុខភាពផ្លូវចិត្តជាមួយជនវិបល្លាសស្មារតី។

គួរបញ្ជាក់​ថា មជ្ឈមណ្ឌលនេះ ត្រូវបានដាក់សម្ពោធ​ឱ្យ​ចាប់ផ្ដើម​ដំណើ​រ​ការ​ជួយ​ដល់​ជន​មាន​វិបល្លា​សស្មា​រតីកាលពីខែ កញ្ញា ឆ្នាំ ២០១៩មកម្លេះ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm