កម្ពុជាប្រមូលចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ មានសន្ទុះឡើងវិញ​បន្ទាប់ពីវិបត្តិកូវីដ-១៩

2024/02/14 05:09:37 pm        184

ការប្រមូលចំណូលថវិការដ្ឋ ទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ បានចាប់​ផ្តើម​មានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិ នៃជំងឺកូវីដ-១៩ ខណៈរំហូរចំណាយមានទិសដៅវិជ្ជមាន បាន​ឆ្លុះ​បញ្ចាំងអំពីប្រសិទ្ធភាពនៃការដាក់ចេញនូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាល។

ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លើក​ឡើង​នៅ​ក្នុងពិធីបិទកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ ២០២៣ កម្មវិធីកែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ដំណាក់កាលទី ៤ នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ជុំវិញការ​ពង្រឹង​ថវិកា​កម្មវិធី ក៏ដូចជាការកែលម្អប្រព័ន្ធគណនេយ្យសាធារណៈ និងប្រព័ន្ធសវនកម្ម និង​អធិការកិច្ច​ហិរញ្ញវត្ថុ ជាពិសេសការ ចាប់ផ្តើមដាក់ឲ្យអនុវត្តន៍ជាជំហានៗ នូវប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ សម្រាប់​ការ​គ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ, សមិទ្ធផលនៃដំណាក់កាល ទី៣ និងរួមបញ្ចូន​នូវ​យុទ្ធសាស្រ្ត​កែទម្រង់សំខាន់ៗ ដែលជាមូល​ដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធ​កម្ម​រួមាន​៖ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ, យុទ្ធសាស្រ្តនៃ​ការ​កែទម្រង់​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ, យុទ្ធសាស្រ្តគៀគរចំណូលរយៈពេល មធ្យម, យុទ្ធសាស្រ្តកែ​ទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ, យុទ្ធសាស្រ្តស្តីពីការការកែទម្រង់ប្រព័ន្ធគ្រប់គ្រង់វិនិយោគសារធារណៈ និង​យុទ្ធ​សាស្រ្តកែទម្រង់ប្រព័ន្ធគណនេយ្យជាដើម។

ក្រៅពីនេះ ច្បាប់គោលសំខាន់ៗសម្រាប់ប្រើជាមូលដ្ឋាន ក្នុងការធ្វើឱ្យប្រសើរឡើង នៃ​ការគ្រប់គ្រង់​ហិរញ្ញវត្ថុ​សាធារណៈ ក៏ត្រូវបាន អនុម័ត និងដាក់ឲ្យប្រើប្រាស់ដូចជា៖ ច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ថ្មី​ឆ្នាំ ២០២៣, ច្បាប់ស្តីពីសារពើរព័ន្ធឆ្នាំ ២០២៣, ច្បាប់ស្តីពី ការគ្រប់គ្រង​ចំណូល​មិនមែន​សារ​ពើពន្ធឆ្នាំ២០២២, ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែង​លើទ្រព្យ​សម្បត្តិ​រដ្ឋ​ឆ្នាំ២០២០, ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣, ច្បាប់ស្តីពីមូលបត្រ​រដ្ឋ​ឆ្នាំ​២០២០, និងច្បាប់ស្តីពីភាពដៃគូររវាងរដ្ឋ និងឯកជនឆ្នាំ ២០២១។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ផ្អែកលើសមិទ្ធផលក្នុងរយៈពេលជិត ២០ឆ្នាំកន្លងមកនេះ រាជ​រដ្ឋាភិបាលមានមូលដ្ឋានគ្រប់ គ្រាន់ ក្នុងការចាប់ផ្តើមអនុវត្តដំណាក់កាលទី៤ ផ្តោតលើ​គណនេយ្យ​ភាព​សមិទ្ធកម្ម ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បាន​ប្រកាស​ដាក់ឲ្យអនុវត្តក្នុងឆ្នាំ ២០២៣។ ឆ្នាំដំបូងនៃការអនុវត្តដំណាក់កាលទី៤ នេះ គឺ​ជា​ឆ្នាំ​ពិសេស ព្រោះថាគឺ ជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោត, ក្នុងបរិការណ៍នេះ ការ​អនុវត្តកា​រងា​រ​កែ​ទម្រង់​មានលក្ខណៈបត់បែន និងទន់ភ្លន់ តែម៉ឺងម៉ាត់ ជាក់ស្តែង, ការអនុវត្ត​យុទ្ធសាស្ត្រ​កៀរ​គរ​ចំណូល​រយៈ​ពេលមធ្យម បានធ្វើឱ្យចំណូលជាតិ កើនឡើងជាលំដាប់ ជាការពិតវិបត្តិនៃជំងឺកូវីដ-១៩ បានបន្ទុចបង្អាក់មួយចំនួនដល់កិច្ចប្រឹប្រែងនៃការប្រមូលចំណូល ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោ​យនេះ តែយ៉ាងណាក៏ដោយការ ប្រមូលចំណូលថវិការដ្ឋ, ទាំងចំណូលសារពើពន្ធ និង​ចំណូល​មិន​មែនសារពើពន្ធ, បានចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺ កូវីដ-១៩ ក្នុង​នោះ​ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣, រំហូរចំណាយមានទិសដៅវិជ្ជមាន ដែលឆ្លុះបញ្ចាំង​អំពី​ប្រសិទ្ធ​ភាព​ជាបណ្តើរៗ នៃ ការដាក់ចេញនូវវិធានការចាំបាច់ក្នុងការកែលម្អការអនុវត្តថវិកា, ខណៈផ្នែកចំណាយ ការរៀបចំថវិកាតាមកម្មវិធី បានផ្ដល់លទ្ធភាព ក្នុង​ការ​បង្កើន​ប្រសិទ្ធ​ភាពនៃ​ការ​វិភាជន៍ថវិកាកាន់តែចំគោលដៅ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm