ហេតុអ្វីបានជាកសិករប្រទេសឥណ្ឌាតវ៉ាជាថ្មីម្តងទៀត?

2024/02/14 05:59:09 pm        96

នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកសិករនៅប្រទេសឥណ្ឌា ក្នុងអំឡុងពេលហែក្បួនតវ៉ាទៅកាន់ទីក្រុងក្រុង ញូវ ដេលី(New Dehli)។

កសិកររាប់រយនាក់ បានមកប្រមូលផ្តុំគ្នាដោយថ្មើរជើង និងនៅក្នុងក្បួនដ៏ធំតាមត្រាក់ទ័រ ហើយវាបានចាប់ផ្តើមដោយមើលទៅដូចជាកាលពីឆ្នាំ ២០២០ នៅពេលដែលការតវ៉ាស្រដៀងគ្នានេះ បានធ្វើឲ្យរង្គោះរង្គើប្រទេស។

ការតវ៉ាទាំងនោះ បានអូសបន្លាយរយៈពេលជាងមួយឆ្នាំ។ ជុំចុងក្រោយនេះ កើតឡើងនៅមុនការបោះឆ្នោតសកល ហើយនាយករដ្ឋមន្ត្រី លោក Narendra Modi ដែលត្រូវបានគេរំពឹងថានឹងទទួលជ័យជម្នះក្នុងអាណត្តិទី៣របស់លោក មិនចង់ឲ្យប្រវត្តិសាស្ត្រនេះកើតមានឡើងវិញនោះទេ។ ដូច្នេះ ហេតុអ្វីបានជាកសិករតវ៉ាជាថ្មីម្តងទៀត? និយាយជារួម កសិករចង់បានតម្លៃកាន់តែប្រសើរសម្រាប់ផលិតផលរបស់ពួកគេ។

សហជីពកសិកម្ម ចង់បានការធានា ដែលគាំទ្រដោយច្បាប់សម្រាប់តម្លៃដែលត្រូវបានធានាដោយរដ្ឋសម្រាប់ផលដំណាំរបស់ពួកគេ ដែលនេះនឹងការពារកសិករពីការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃកសិកម្មក្នុងពេលមានភាពមិនច្បាស់លាស់នៅលើទីផ្សារ។

រដ្ឋបាលរបស់ លោក Modi ធ្លាប់បាននិយាយថា ខ្លួននឹងបង្កើតគណៈកម្មការមួយដើម្បីស្វែងរកមធ្យោបាយដើម្បីធ្វើការងារនេះកាលពីឆ្នាំ ២០២១ ហើយកសិករបានចោទប្រកាន់រដ្ឋាភិបាលថាយឺតយ៉ាវលើការសន្យានោះ។ កសិករក៏ចង់ឱ្យរដ្ឋាភិបាលគោរពការសន្យាដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេទ្វេដង។

រដ្ឋាភិបាលរបស់ លោក Modi មានបំណងបញ្ចៀសការប្រឈមមុខដាក់គ្នាធំៗណាមួយ ជាមួយកសិករ ហើយដើម្បីសម្រួលដល់ក្រុមបាតុករ រដ្ឋាភិបាលអាចនឹងព្រមព្រៀង ផ្តល់ប្រាក់លើកទឹកចិត្តមួយចំនួនដល់ពួកគេ។ ប៉ុន្តែក្រុមអ្នកជំនាញគោលនយោបាយកសិកម្ម បានអះអាងថា ការទិញកសិផលទាំងអស់ក្នុងតម្លៃគាំទ្រអប្បបរមាដែលកំណត់ដោយរដ្ឋ គឺមិនអាចប្រើប្រាស់បានខាងផ្នែកសេដ្ឋកិច្ចបានទេ ហើយកសិករ បានកំណត់តាមការទាមទាររបស់ពួកគេ និងមិនប្រញាប់ប្រញាល់វិលត្រឡប់ទៅជនបទវិញដើម្បីប្រមូលផលដំណាំរបស់ពួកគេឡើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm