អ្នកសម្របសម្រួលមកពីអាមេរិក កាតា និងអេហ្ស៊ីប ជំរុញឱ្យមានបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស

2024/02/14 06:46:44 pm        222

អ្នកសម្របសម្រួល មកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក និងប្រទេសកាតា កំពុងដាក់សម្ពាធលើ អ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយលុករបស់ពួកគេនៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្កាហ្សា។ ក្រុមអ្នកសម្របសម្រួល បានជួបប្រជុំគ្នានៅទីក្រុងគែរ ក្នុងក្តីសង្ឃឹមនៃការធានាបានការផ្អាកប្រយុទ្ធគ្នា យ៉ាងហោចណាស់៦សប្តាហ៍។

ប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់ បានព្យាយាមរត់ភៀសខ្លួនពីគ្រោះថ្នាក់ ដោយរកទីជ្រកកោននៅ ទីក្រុង Rafah ។ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា ចំនួនប្រជាជន បានកើនឡើងប្រាំដង ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារទីក្រុងនានារបស់អ៊ីស្រាអែល កាលពីខែតុលា។

មេដឹកនាំនៅប្រទេសអេហ្ស៊ីប ព្រួយបារម្ភថា ប្រជាជនប៉ាឡេស្ទីនដែលបានប្រមូលផ្តុំគ្នានៅតាមបណ្តោយព្រំដែននឹងហៀរចូលមកខាងក្នុងប្រទេសរបស់ពួកគេ។ ក្រុមមេដឹកនាំ បានព្រមានអ៊ីស្រាអែលថា ពួកគេនឹងមិនអនុញ្ញាតឲ្យមានការភៀសខ្លួនដោយបង្ខំបែបនេះទេ ហើយកំពុងរឹតបន្តឹងសន្តិសុខ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ប្រសិនបើការចរចានៅទីក្រុងគែរ បរាជ័យ នោះផលវិបាកនឹងជាមហន្តរាយ។ លោក បានចាត់ទុកស្ថានភាពនៅតំបន់ហ្កាហ្សា ថាជា «ការបែកបាក់ក្នុងសណ្ដាប់ធ្នាប់សាធារណៈ»។

ក្រុមមន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយថា មានតែមន្ទីរពេទ្យចំនួន ១៥ ប៉ុណ្ណោះក្នុងចំណោម មន្ទីរពេទ្យចំនួន៣៦កន្លែងនៅតំបន់ហ្កាហ្សា នៅដំណើរការដោយផ្នែក ឬតិចតួចបំផុត ហើយបុគ្គលិកសុខាភិបាល ពុំមានឱសថបំបាត់ការឈឺចាប់ ពូកដេក ឬការផ្គត់ផ្គង់ដ៏ទៃទៀតគ្រប់គ្រាន់ឡើយ។ មន្ត្រីនិយាយថា ពួកគេព្រួយបារម្ភថា នឹងបាត់បង់ជីវិតមនុស្សជាច្រើនទៀត នៅមុនពេលដែល «មហន្តរាយមនុស្សជាតិ» ដល់ទីបញ្ចប់។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm