កម្ពុជា កៀរគរប្រទេសតំបន់អាហ្រ្វិកចូលជារដ្ឋភាគីកិច្ចប្រជុំកំពូលអនុសញ្ញាអូតាវ៉ា នៅសៀមរាប-អង្គរ

2024/02/14 07:25:42 pm        209

ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអំពាវនាវឱ្យមានការគាំទ្រពីសាធារណរដ្ឋហ្គាណា និង ភាគីរដ្ឋចំនួន៥២ ផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក ដើម្បីកៀរគរប្រទេសបីទៀតរួមមាន អេហ្ស៊ីប លីប៊ី និងម៉ារ៉ុក ឱ្យបានក្លាយជារដ្ឋភាគី នៅក្នុង កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃ អនុសញ្ញាអូតាវ៉ាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រោម​អធិបតី​ភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការអំពាវនាវនេះខណះ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ថ្លែង​សុន្ទរកថា​គន្លឹះក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អាហ្រ្វិក ស្តីពីការដោះស្រាយ​ផលប៉ះពាល់​មនុស្ស​ធម៌​ដោយសារគ្រាប់មីនកែច្នៃ ក្នុងបរិបទអនុសញ្ញាអូតាវ៉ា នាថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៤ នៅទីក្រុងអាក្រានៃសាធារណរដ្ឋហ្គាណា។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា សន្និសីទថ្នាក់តំបន់អាហ្រ្វិកនេះ គឺជាការបង្ហាញពីការប្តេជ្ញា​ចិត្តរួមគ្នា​ចំពោះបុព្វហេតុមនុស្សជាតិ និងជាឱកាស សម្រាប់បណ្តាប្រទេស​ក្នុងតំបន់អាហ្វ្រិក​ផ្តល់​ជា​ធាតុ​ចូលសម្រាប់ផែនការសកម្មភាពប្រាំឆ្នាំបន្ទាប់​របស់​អនុសញ្ញា​អូតាវ៉ា​ហើយ​នឹង​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់ការបំពេញការងាររួមគ្នាចែករំលែកចំណេះដឹង និងការបង្កើតគំនិតថ្មីៗ ដើម្បីប្រឆាំងនឹងគ្រោះថ្នាក់ និងហានិភ័យបង្កដោយគ្រាប់មីនកែច្នៃ ក្នុងគោលបំណងកសាង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

ឯកឧត្តមសង្ឃឹមថា បណ្តាប្រទេសអាហ្វ្រិក អង្គការសង្គមស៊ីវិល និងអង្គការជំនាញៗនឹងរួម​ចំណែក​អភិវឌ្ឍផែនការសកម្មភាពថ្មីៗសម្រាប់រដ្ឋភាគីនៃអនុសញ្ញាលើកកម្ពស់បទដ្ឋាន និង​សកលភាវូបនីយកម្មនៃអនុសញ្ញា។ ឯកឧត្តមក៏ស្នើឱ្យមានការគាំទ្រពីសាធារណរដ្ឋហ្គាណា និងភាគីរដ្ឋចំនួន ៥២ ផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក ហើយបានកៀរគរប្រទេសបីទៀតរួមមាន អេហ្ស៊ីប លីប៊ី និងម៉ារ៉ុក ឱ្យបានក្លាយជារដ្ឋភាគី នៅក្នុងកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប-អង្គរ និងសន្និសីទថ្នាក់តំបន់នេះ។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋភាគី​អនុសញ្ញាអូតា​វ៉ាទាំង​អស់​ដែល​បាន​ផ្តល់ទំនុកចិត្ត បោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀប ចំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជាបានប្រសិទ្ធនាមកិច្ចប្រជុំនេះជាកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី​ពិភពលោកមួយដែលគ្មានមីន។

កិច្ចប្រជុំ​កំពូលនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយ​រដ្ឋភាគី​អនុសញ្ញា​អូតាវ៉ាទាំង ១៦៤ នឹងអនុម័តសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ និងដាក់ ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥ -២០២៩ ដែលជាផែនទី​បង្ហាញ​ផ្លូវ​ដ៏​សំខា​ន់​សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញកាតព្វកិច្ច និងសម្រេច​គោល​បំណង​របស់​អនុសញ្ញាអូតាវ៉ា៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm