សំណុំរឿងអត្រានុកូលដ្ឋានជាង ៤០% បានដោះស្រាយ ខណៈពលរដ្ឋអាចបន្តប្តឹង​ទៅអាជ្ញាធរជាតិ

2024/02/14 07:55:36 pm        422

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា រយៈពេលជាង ២០ថ្ងៃមានសំណុំរឿង​អត្រានុកូលដ្ឋាន​តាម​បណ្តា​សាលាដំបូងរាជធានី-ខេត្តចំនួនជាង៤០ភាគរយត្រូវបានដោះស្រាយ ខណៈ​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​លើសំណុំរឿងពាក់ព័ន្ធហើយកំពុងស្វែងរកដំណោះស្រាយ អាចដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា បន្ទាប់ពីមានការបង្កើតយុទ្ធនាការជំរុញ និងពន្លឿន​ការ​ដោះស្រាយ​រឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាព​មិនប្រក្រតី​នៅ​តាម​តុលាការ កាលពីដើមខែមករា ឆ្នាំ២០២៤ កន្លងទៅ គិតមកទល់​ពេល​នេះ​វឌ្ឍនភាព​នៃ​យុទ្ធនាការ​នេះ​បានរួមចំណែកពន្លឿនក្នុងដោះស្រាយសំណុំរឿងរដ្ឋប្បវេណីជាច្រើនជាបន្តបន្ទាប់។ ក្នុង​នោះមានសំណុំរឿងរដ្ឋប្បវេណីជាង ៤០ភាគរយ នៃ​សំណុំ​រឿង​សរុប​ជាង​ ៨ពាន់​ដែល​បាន​ដាក់​ពាក្យ​មុន និងក្រោយយុទ្ធនាការនេះ ត្រូវបានដោះស្រាយរួចរាល់។

ឯកឧត្តមបញ្ជាក់ថា រយៈពេល២៣ថ្ងៃកន្លងទៅយុទ្ធនាការទាំងពីរខាងលើបានជំរុញ និង​ពន្លឿន​ឱ្យ​ដំណើរ​ការ​នីតិវិធីសំណុំរឿងតាមបណ្តាសាលាដំបូងរាជធានី-ខេត្ត មានសម្ទុះលឿនជាងមុន ដូច​ជា​សំណុំ​រឿង​អត្រានុកូលដ្ឋាន សំណុំរឿងសំណងរដ្ឋប្បវេណី និងសំណុំ​រឿង​បទ​ល្មើស​ចរាចរណ៍​ជាដើម​។

ទន្ទឹមនឹងយុទ្ធនាថ្មីដែលកំពុងដំណើរការ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងដែរថា ដើម្បី​កាន់​តែ​ពង្រឹង​ប្រសិទ្ធ​ភាព​បន្ថែមលើវិស័យយុត្តិធម៌ រាជរដ្ឋាភិបាល​បាន​បង្កើត​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែលអាជ្ញាធរជាតិនេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ជួប​បញ្ហា​នីតិ​វិធី​នៃ​សំណុំ​រឿង​របស់​ខ្លួន​អាចដាក់បណ្តឹងទៅកាន់ស្នាក់ការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ​ឬ​ស្ថាប័នមានសមត្ថកិច្ច ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ខាងមុខ ខណៈ​បន្ទាប់​ពី​ការ​ទទួល​ពាក្យ​បណ្តឹង​ចាប់​ផ្តើមដំណើរការ ក្រុមការងារអាជ្ញាធរជាតិ​នឹង​ចុះ​ដោះស្រាយ​ដោយ​ផ្ទាល់​បន្ថែម​ទៀត​នៅ​តាម​មូល​ដ្ឋាន​ជូនប្រជាពលរដ្ឋផងដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ពាក់ព័ន្ធនឹងវឌ្ឍនភាព​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ក្រុមការងារកំពុងរៀបចំរចនាសម្ព័ន្ធស្ថាប័ន ដូចជាការរៀបចំអគ្គលេខាធិការដ្ឋាន មន្រ្តី បទដ្ឋានគតិយុត្ត និងឯកសារគាំទ្រ​ដល់​ប្រតិបត្តិការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បីឱ្យប្រតិបត្តិការទទួលបានប្រសិទ្ធភាព និងជោគជ័យ។

សូមជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានរៀប​ចំឡើង​ក្នុង​គោល​បំណង​បង្កើត​ឱ្យមានយន្តការថ្នាក់ជាតិមួយ ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែម​លើ​យន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាព និងនិរន្តភាព នៃ​ការ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណង​បង្ខិត​សេវា​ដោះស្រាយ​វិវាទ​ឱ្យកា​ន់​តែខិ​ត​ជិត​ប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួល​ដោះស្រាយវិ​វាទ​មួយ​ដែល​អាច​ធានា​បាន​នូវ​បរិយាកាស​សន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់​បន្ថយ​ការ​កក​ស្ទះសំ​​ណុំរឿងនៅតាមតុលាការ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm