ក្រសួងការងារ បង្ហាញយុទ្ធសាស្ត្រពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារឆ្នាំ២០២៤-២០២៨

2024/02/14 11:41:39 pm        59

ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជារបស់ប្រជាពលរដ្ឋ សិស្សនិស្សិត ក្រសួងការងារបានបង្ហាញពីយុទ្ធសាស្ត្រមួយចំនួនដើម្បីកំណត់ថា ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងនោះ ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការស្វែងរកការងារធ្វើ។

បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ នៅក្នុងយុទ្ធសាស្ត្រទី១-កម្មវិធីទី២៖ ការពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារ ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករគន្លឹះរបស់ក្រសួងការងារ បានលើកឡើងពីការលើកកម្ពស់យន្តការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់សេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ។

ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ក្រសួងការងារ បានកំណត់នូវមាតិកាស្តីពីសេវាការងារ និងព័ត៌មានទីផ្សារការងារត្រូវបានផលិតនិងផ្សព្វផ្សាយកើនឡើង។ ចំនួនអ្នកស្វែងរកការងារតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកើនឡើងដល់ចំនួន១៥ ០០០នាក់/ឆ្នាំ នៅឆ្នាំ២០២៨, អត្រានៃការស្គាល់PESក្នុងចំណោមយុវជន និងកម្មករនិយោជិតកើនឡើង៨០%នៅត្រឹមឆ្នាំ២០២៨។

ដោយឡែកដើម្បីពង្រីកយន្តការវេទិកាការងារទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត និងតាមមូលដ្ឋាន ក្រសួងការងារត្រូវរៀបចំវេទិកាការងារកើនឡើង៣៥០ដង/ឆ្នាំនៅឆ្នាំ២០២៨។ រៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិយ៉ាងតិច២ដង/ឆ្នាំ និងចំនួនសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋានយ៉ាងតិច ៣៥ដង/ឆ្នាំ។

ជាមួយគ្នានេះ ដើម្បីពង្រីកការប្រមូល និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល កម្មសិក្សាការងារ និងអាហារូបករណ៍ ក្រសួងការងាររៀបចំចំនួនព័ត៌មានឱកាសការងាររក្សាយ៉ាងតិច៣០ ០០០កន្លែង/ថ្ងៃ, ចំនួននិយោជកប្រើប្រាស់សេវាកើនឡើង ៤០០នាក់/ឆ្នាំ និងចំនួនចុះជួបនិយោជកតាមសហគ្រាស គ្រឹះស្ថាន ៨០០ដង/ឆ្នាំ។

ដោយឡែកចំពោះការពង្រឹងគុណភាព ប្រសិទ្ធភាព និងពង្រីកសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈមជ្ឈមណ្ឌលការងារ មជ្ឈមណ្ឌលការងារចល័ត និងសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា និងដៃគូ, ក្រសួងការងារនឹងផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ត្រូវបានគ្របដណ្តប់គ្រប់រាជធានី ខេត្ត កើនឡើង។

ទន្ទឹមនឹងនេះចំនួនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា និងដៃគូពាក់ព័ន្ធកើនឡើង និងលទ្ធផលការងារដែលផ្អែកលើសមិទ្ធផលរបស់មជ្ឈមណ្ឌលការងារកើនឡើង។

ជាមួយគ្នានេះ ក្រសួងការងារ ជំរុញការអនុវត្តកម្មវិធីទីផ្សារការងារសម្រាប់អ្នកស្វែងរកការងារដែលមានពិការភាព ជនជាតិភាគតិច និងជនងាយរងគ្រោះផ្សេងទៀត តាមរយៈកម្មវិធីលើកទឹកចិត្តដល់សហគ្រាស គ្រឹះស្ថាន ដែលទទួលជនមានពិការភាព ជនជាតិដើមភាគតិច និងជនងាយរងគ្ករោះផ្សេងទៀតឱ្យធ្វើការងារ ត្រូវបានរៀបចំ និងអនុវត្ត ខណៈជនមានពិការភាពយ៉ាងតិច៩% ទទួលឱ្យធ្វើការក្នុងវិស័យឯកជន៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm