អគារ​ខុន​នៅ​រដ្ឋ Florida ដែល​បាក់​រលំ​ត្រូវ​កម្ទេច​ចោល​មុន​ព្យុះ​មកដល់​ ខណៈ​ការ​ស្វែង​រក​នៅតែ​បន្ត​

2021/07/05 06:42:26 pm        80

​អាមេរិក៖ ក្រុមការងារ​វាយកម្ទេច​បាន​ដាក់​គ្រឿងផ្ទុះ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ដើម្បី​ផ្ដួល​រំលំ​ផ្នែក​ដែល​នៅ​សេសសល់​នៃ​អគារ​ខុន​ដូ​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ Florida​ ដែល​ជា​ជំហាន​ដ៏​សំខាន់​ដើម្បី​បន្ត​ស្វែងរក​ជន​រងគ្រោះ ​ខណៈ​អ្នក​ជួយសង្គ្រោះ​អាច​ចូល​ទៅ​កាន់​តំបន់​ថ្មី​នៃ​គំនរ​បាក់បែក​។​

​ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ផ្នែក​នៃ​អគារ​ខុន​ដូ​តំបន់​ Miami ដួល​រលំ​ដែល​មនុស្ស ២៤​នាក់​ត្រូវ​បាន​គេ​អះ​អាង​ថា​បាន​ស្លាប់ ​ត្រូវ​កម្ទេច​ចោល​កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​៤ ខែ​កក្កដា​មុន​ការ​មក​ដល់​នៃ​ព្យុះ​ត្រូ​ពិ​ក​អេ​ល​សា​ (Tropical Storm Elsa)​។​ ៨០​ភាគរយ​នៃ​ការងារ​ខួង​បាន​បញ្ចប់ ​ហើយ​សំណង់​ដែល​នៅ​សេសសល់​បាន​ធ្លាក់​ចុះ​មក​កាលពី​រាត្រី​ថ្ងៃអាទិត្យ នេះ​បើ​យោង​តាម​លោក Raide Jadallah ជំនួយការ​ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ ដែល​បាន​ប្រាប់​សាច់ញាតិ​របស់​អ្នក​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ការ​បាក់​រលំ​នោះ​។

​លោកបាន​កោតសរសើរ​ពី​ល្បឿន​នៃ​ការងារ​របស់​ក្រុមការងារ​វាយកម្ទេច និង​ទទួល​បានការ​សាទរពី​ក្រុម​គ្រួសារ​ ដែល​អន្ទះសា​ចង់​ឲ្យ​មានការ​ចាប់ផ្ដើម​ស្វែងរក​ជាថ្មី​ នៅ​ពេល​លោ​កថា ​អគារ​នោះ​អាច​បាន​ដួល​រលំ​ឆាប់​ជាង​ការ​រំពឹង​ទុក​។​ គ្មាន​អ្នក​ដែល​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​នៅ​រស់​រាន​មាន​ជីវិត​ទេ ចាប់​តាំង​ពី​ប៉ុន្មាន​ម៉ោង​ដំបូង​បន្ទាប់ពី​ដួល​រលំ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​មិថុនា​។ អភិបាល​រដ្ឋ​ Miami លោកស្រី Daniella Levine Cava បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា ​ដំណើរការ​វាយ​កម្ទេច​ចោល​នេះ​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ម៉ោង ១០​យប់​និង ​៣​ព្រឹក​ម៉ោង​នៅ​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm