ព្យុះរដូវរងាបោកបក់លើតំបន់ភាគឦសានអាមេរិក បណ្តាលឲ្យមានស្ថានភាពបើកបរដ៏គ្រោះថ្នាក់ដល់ពលរដ្ឋរាប់លាននាក់

2024/02/15 12:33:57 am        125

 ព្យុះរដូវរងាបោកបក់លឿនដ៏ខ្លាំងក្លា បានគ្របដណ្តប់តំបន់ភាគឦសានសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដោយនាំមកជាមួយព្រិលធ្លាក់ខ្លាំង និងធ្វើឲ្យមានស្ថានភាពបើកបរប្រកបដោយគ្រោះថ្នាក់ សម្រាប់ពលរដ្ឋអាមេរិករាប់លាននាក់ ខណៈដែលសាលារៀនបង្ខំបិទទ្វារ ហើយនិងបង្កភភាពវឹកវរដល់ការធ្វើដំណើរតាមផ្លូវអាកាសផងដែរ ។ 

 សេវាកម្មឧតុនិយមជាតិ រាយការណ៍ថា ពលរដ្ឋជាង ៣០លាននាក់ ចាប់ពីតំបន់ភាគឦសានរដ្ឋ West Virginia រហូតដល់តំបន់ New England ស្ថិតក្រោមការប្រកាសអាសន្នពីព្យុះរដូវរងា ស្របពេលដែលប្រព័ន្ធសំពាធទាប Nor'easter កើតមានតាមតំបន់ជាច្រើន ធ្វើឲ្យមានព្រិលធ្លាក់ខ្លាំងកម្រាស់ ១៥សង់ទីម៉ែត្រ កាលពីយប់កន្លងទៅ ។ 

 នៅទីក្រុង New York ដែលជាទីក្រុងមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតរបស់សហរដ្ឋអាមេរិក ភ្លៀងប្រែជាព្រិលធ្លាក់នៅវេលាពេលព្រឹក ។ ទីក្រុងមួយនេះ ត្រូវបានគេរំពឹងថា នឹងមានព្រិលធ្លាក់កម្រាស់ជិត ១៨សង់ទីម៉ែត្រ ពេញមួយថ្ងៃ ធ្វើឲ្យស្ថានភាពបើកបរប្រកបដោយគ្រោះថ្នាក់ខ្លាំង ។ 

 ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នទីក្រុង New York និយាយនៅលើបណ្តាញព័ត៌មានសង្គម Xអតីតបណ្តាញព័ត៌មានសង្គម Twitterថា ព្រិលបានធ្លាក់ក្នុងអត្រា ៥សង់ទីម៉ែត្រក្នុង១ម៉ោងនៅទូទាំងតំបន់ជ្រលងភ្នំ Lower Hudson ស្ថិតនៅភាគខាងជើងទីក្រុង New York ។ 

 ផ្នែកផ្សេងទៀតក្នុងតំបន់ អាចមានព្រិលធ្លាក់រហូតដល់ជាង ៣០សង់ទីម៉ែត្រ មុនពេលព្យុះបោកបក់ឆ្ពោះទៅទិសខាងកើត និងបោកបក់ឆ្លងផុតតំបន់នៅពេលក្រោយក្នុងថ្ងៃនេះ ។ ទីក្រុង Houston អាចនឹងមានព្រិលធ្លាក់កម្រាស់ជិត ២៣សង់ទីម៉ែត្រ ជាហេតុនាំឲ្យអភិបាលក្រុងមួយនេះ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm