ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី បង្ហាញដំបូងថា លោក Prabowo នាំមុខគេ

2024/02/15 12:57:55 am        114

តួលេខក្រៅផ្លូវការ នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី បានបង្ហាញថា រដ្ឋមន្ត្រីការពារជាតិ លោកប្រាបូវ៉ូ ស៊ូបៀនតូ(Prabowo Subianto) ទទួលបានការនាំមុខគេពិតប្រាកដ នៅថ្ងៃពុធនេះដោយទទួលបាន សំឡេងឆ្នោត ៥៩,៨ភាគរយ ដោយផ្អែកលើ សន្លឹកឆ្នោត២៣,៣ភាគរយ ដែលត្រូវបានរាប់ក្នុងគំរូមួយនៃ ការបោះឆ្នោតនៅទូទាំងប្រទេស។ យោងតាមទីភ្នាក់ងារស្ទង់មតិឯករាជ្យ អ៊ីនឌីកាទ័រ ប៉ូលីទីក(Indikator Politik) ស្ថិតក្នុងចំណោមទីភ្នាក់ងារឯកជនជាច្រើន ដែលរាប់សន្លឹកឆ្នោតរហ័ស នៅពេលបិទការបោះឆ្នោត បានឲ្យដឹងថា គូប្រជែង គឺលោកអានី បាស្វេដាន( Anies Baswedan) និងលោក ហ្គានចា ប្រាណូវ៉ូ (Ganjar Pranowo) ទទួលបានសំឡេង២៣,៥ភាគរយ និង១៦,៧ភាគរយ រៀងៗខ្លួន។

ការរាប់សន្លឹកឆ្នោតដោយទីភ្នាក់ងារស្ទង់មតិដ៏ល្បីឈ្មោះ បានបង្ហាញថាមានភាពត្រឹមត្រូវក្នុងការបោះឆ្នោតជាងកាលពីពេលមុនៗ។ លទ្ធផលផ្លូវការ មិនត្រូវបានគេរំពឹងទុករហូតដល់ច្រើនសប្តាហ៍ បន្ទាប់ពីការបោះឆ្នោត។ ការប្រកួតប្រជែងនេះ បានតម្រូវឲ្យអតីតអភិបាលខេត្តដ៏មានប្រជាប្រីយភាព លោក Ganjar និងលោក Anies ទល់នឹងបេក្ខជនឈានមុខគេមុនបោះឆ្នោត គឺលោក Prabowo ជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលគេបារម្ភក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ថាជាឧត្តមសេនីយ៍ជាន់ខ្ពស់របស់បុរសខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី លោក ស៊ូ ហាតូ(Suharto) ។

ការបោះឆ្នោតតែមួយថ្ងៃធំបំផុតរបស់ពិភពលោក រួមមានបេក្ខជនជិត ២៥៩.០០០នាក់ ដែលកំពុងប្រកួតប្រជែងដណ្តើមតំណែងចំនួន ២០.៦០០តំណែង នៅទូទាំងប្រជុំកោះចំនួន ១៧.០០០ កោះ ប៉ុន្តែការផ្តោតសំខាន់ខ្លាំងគឺទៅលើការប្រកួតប្រជែងដើម្បីជំនួសតំណែងប្រធានាធិបតី លោក Joko Widodo ដែលឥទ្ធិពល អាចកំណត់ថា តើនរណាជាអ្នកកាន់តំណែងដឹកនាំប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទី៣ របស់ពិភពលោកមួយនេះ។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm