លទ្ធផលបឋម៖ លោក Prabowo នៅលើផ្លូវក្នុងការទទួលបានជ័យជម្នះលើសលប់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី

2024/02/15 01:04:03 am        172

បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo Subianto បានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ ដែលអាចឲ្យលោកមានជ័យជម្នះដោយសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោត នាថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) ត្រឹមមួយជុំ។ នេះបើយោងតាមការរាប់សន្លឹកឆ្នោតភា្លមៗ ដោយទីភ្នាក់ងារស្ទង់មតិឯករាជ្យជាច្រើន ដោយអ្នកខ្លះបង្ហាញថា លោកទទួលបានសំឡេងគាំទ្រប្រហែល ៦០ភាគរយ។

ការរាប់ភ្លាមៗរបស់វិទ្យាស្ថានស្រាវជ្រាវ Indikator Politik ពីគំរូតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស បានបង្ហាញថា លោក Prabowo ទទួលបានសំឡេងគាំទ្រ ៥៩,៨ភាគរយ ដោយផ្អែកលើសន្លឹកឆ្នោតចំនួន ២៣,៣ភាគរយ។ ហើយបើយោងតាម Indikator Politik ដដែល បានឲ្យដឹងទៀតថា គូប្រជែងរបស់លោក គឺលោក Anies Baswedan និងលោក Ganjar Pranowo មានសន្លឹកឆ្នោតគាំទ្រ ២៣,៥១ភាគរយ និង ១៦,៧២ភាគរយ តាមលំដាប់លំដោយ។

បើផ្អែកលើលទ្ធផលនៃការរាប់ភ្លាមៗពី Kompas ដែលជាទីភ្នាក់ងារស្ទង់មតិការបោះឆ្នោតដ៏ល្បីបំផុតមួយដែរ នៅប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា លោក Prabowo នាំមុខបេក្ខជនផ្សេងទៀត ដោយទទួលបានសំឡេងគាំទ្រ ៥៩,៧៧ភាគរយ តាមពីក្រោយដោយលោក Anies មាន ២៣,១១ភាគរយ និងលោក Ganjar ១៧,១២ភាគរយ។ តែបើយោងតាមវិទ្យាស្ថាន Charta Politika លោក Prabowo មានសំឡេងឆ្នោត ៥៦,៦៥ភាគរយ ខណៈលោក Anies ទទួលបាន ២៦,៣៩ភាគរយ ហើយលោក Ganjar មាន ១៦,៩៤ភាគរយ។

អង្គការឯកជននានាកំពុងធ្វើតារាង «ការរាប់សន្លឹកឆ្នោតភ្លាមៗ» បន្ទាប់ពីការបោះឆ្នោតត្រូវបានបិទ។ សារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្នុងការបោះឆ្នោតមុនៗ ការរាប់សន្លឹកឆ្នោតពីស្ថាប័នល្បីៗ បានបង្ហាញឲ្យឃើញពីភាពត្រឹមត្រូវ។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិរបស់ខ្លួន នៅថ្ងៃពុធ (ទី១៤ ខែកុម្ភៈ)នេះ ដោយមនុស្ស ២០៤,៨លាននាក់មានសិទ្ធិបោះឆ្នោត៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        5
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        375
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        422

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm