អ៊ីស្រាអែល រងសម្ពាធកាន់តែខ្លាំង កុំឲ្យវាយប្រហារលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន ចុងក្រោយនៅហ្កាហ្សា

2024/02/15 04:03:00 pm        150

អ៊ីស្រាអែលបានប្រឈមនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងកាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ដើម្បីបញ្ឈប់ការវាយលុកដែលបានគ្រោងទុកលើជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាបទឈប់បាញ់នៅទីក្រុងគែរ(Cairo)បានបញ្ចប់ដោយពុំទទួលបានផ្លែផ្កាគាប់ប្រសើរ។

ក្រុមមន្ត្រីបាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃអង្គារមានលក្ខណៈស្ថាបនា ហើយនឹងបន្ត ប៉ុន្តែកង្វះបរបគំហើញភ្លាមៗបានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមមនុស្សរាប់សែននាក់បានប្រមូលផ្តុំគ្នាចូលទៅក្នុងទីក្រុងរ៉ាហ្វា(Rafah)ថា អ៊ីស្រាអែល នឹងវាយលុកទីក្រុងនៅព្រំដែនជាមួយអេហ្ស៊ីបក្នុងពេលឆាប់ៗនេះ។


ភាពតានតឹងក៏បានកើនឡើងតាមបណ្តោយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់កាលពីថ្ងៃពុធផងដែរ។ អ៊ីស្រាអែលបាននិយាយថា ស្ត្រីម្នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែតពីប្រទេសលីបង់ ហើយមនុស្ស ៤ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់។

លោក រីឆាត ភីភើកន (Richard Peeperkorn)អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ ហ្កាហ្សានិង West Bank បាននិយាយថា ការវាយប្រហារលើក្រុងរ៉ាហ្វា នឹងក្លាយជា មហន្តរាយហួសពីការស្រមៃ។ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោកប្រធានាធិបតីEmmanuel Macron បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នានេះនៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធជាមួយលោក Netanyahu ដោយនិយាយថារត់ភៀសខ្លួនចេញពីទីលំនៅដោយបង្ខំបន្ថែមទៀតអាចនាំឲ្យមានស្ថានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងតំបន់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រីអាណាឡេណាប៊ែរបុក(Annalena Baerbock)បាននិយាយថា ប្រជាជននៅក្រុងរ៉ាហ្វា ដែលគ្មានកន្លែងត្រូវទៅ មិនអាចរលាយបាត់ទៅតាមខ្យល់អាកាសឡើយ។ លោកស្រីបាននិយាយមុនពេលពិភាក្សាជាមួយលោក Netanyahu ថា ពួកគេត្រូវការកន្លែងសុវត្ថិភាព និងច្រករបៀងសុវត្ថិភាព ដើម្បីចៀសវាងការជាប់ខ្លួននៅក្នុងភ្លើងសង្រ្គាមថែមទៀត៕

អត្ថបទដែលទាក់ទង

អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        8
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        68
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm